Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តតាកែវ៖ ប៉ាណូផ្សព្វផ្សាយស្រាបៀ និងគ្រឿងស្រវឹងគ្រប់ប្រភេទនៅតាមដងផ្លូវនិងលើចិញ្ចើមផ្លូវសាធារណៈ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ក្នុងរយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

តាកែវ ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី ១២ ខែកក្កដាឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តតាកែវ។

រដ្ឋបាលខេត្តតាកែវ សូមគោរពជម្រាបជូនដំណឹងដល់គ្រប់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ភេសជ្ជដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្ត តាកែវឱ្យបានជ្រាបថា៖ កន្លងមករដ្ឋបាលខេត្ត បានសង្កេតឃើញថាមានការតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀរជាច្រើន និងគ្រឿងស្រវឹងគ្រប់ប្រភេទតាមបណ្ដោយផ្លូវនិងចិញ្ចើមផ្លូវសាធារណៈនានា ដែលបានធ្វើឱ្យ បាត់បង់នូវសោភ័ណ្ឌភាពសេចក្ដីថ្លៃថ្នូររបៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណ: ក្នុងភូមិសាស្ត្រខេត្តតាកែវ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ នឹងធ្វើការកោតសរសើរចំពោះការចូលរួមសហការពី សំណាក់លោក-លោកស្រីជាម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងភេសជ្ជដ្ឋាន មួយចំនួនដែលបានធ្វើ ការរុះរើជាបន្តបន្ទាប់ ដែលជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ និងម្ចាស់អាជីវកម្មផ្សេងទៀត ក្នុងខេត្តតាកែវ។
ឯកឧត្តមអភិបាលខត្តតាកែវ វ៉ី សំណាង បានបញ្ជាក់ថា ដើម្បីមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ និងចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង ការកាត់បន្ថយ អំពើហឹង្សា ព្រមទាំងការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗបណ្តាលមកពីគ្រឿងស្រវឹង ជាពិសេសដើម្បីរួមចំណែក លើកកម្ពស់កិត្យានុភាព សេចក្ដីថ្លៃថ្នូរ និងរក្សាបានសោភ័ណ្ឌភាពនៅក្នុងភូមិសាស្ត្រខេត្តតាកែវ រដ្ឋបាលខេត្ត ស្នើសុំលោក-លោកស្រី ជាម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបាន ដាក់តាំងប៉ាណូផ្សព្វផ្សាយនៅតាមដងផ្លូវនិងលើចិញ្ចើមផ្លូវសាធារណ: ដែលច្បាប់បានកំណត់ត្រូវធ្វើការរុះរើ ចេញជាបន្ទាន់ ក្នុងរយ:ពេល០១សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ឯកឧត្តម វ៉ី សំណាង បានបន្តទៀតថា ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និង គ្រឿងស្រវឹងទាំងអស់ ពុំព្រមធ្វើការរុះរើតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធី រដ្ឋបាលធ្វើការរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់សម្ភារទាំងនោះឡើយ។ រីឯការចំណាយផ្សេងៗ ជាបន្ទុករបស់ម្ចាស់អាជីវកម្ម ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×