Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់ជាប់ពន្ធធានាគារ, ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាច់សោកម៉ូតូ

ស្រុកគិរីវង់÷អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២៣:០៥នាទី មានករណីបទអំពើលួចមានស្ថានទម្ងន់ទោស(កាច់សោកម៉ូតូ) របស់ជនរងគ្រោះឈ្មោះ ហង់ សុវណ្ណ (ហៅប៉ឹង) ភេទប្រុស អាយុ៦៦ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ។

បន្ទាប់ពីបានទទួលពាក្យបណ្តឹង លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានសុំយោបល់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចាត់កម្លាំងជំនាញយុត្តិធម៌ស្រុកស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហាយ កំពុង ភេទប្រុស អាយុ២១ឆ្នាំ នៅវេលាម៉ោង ០៩និង៣០នាទីថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុចខាងក្រោយសាលាឆទាន ស្ថិតនៅភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងវត្ថុតាងម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GR-0746 ដែលជនសង្ស័យបានលួចកន្លងមក ។

សូមបញ្ជាក់ថា ៖ ជនសង្ស័យគឺជាមុខសញ្ញាលួចយ៉ាងសកម្ម ប្រើប្រាស់គ្រឿងញៀន នឹងជាមុខសញ្ញាក្មេងទំនើង ហើយធ្លាប់ជាប់ពន្ធធានាគារចំនួន០១លើក ពាក់ព័ន្ធក្នុងករណីប្រើប្រាស់គ្រឿងញៀនផងដែរ ។

បច្ចុប្បន្នសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×