Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីទទួលផលចោរកម្ម និងលួចម៉ូតូ ឃាត់ខ្លួនមនុស្ស៧នាក់

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។

រំលងបានប៉ុន្មានម៉ោងត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈ CALTEX បុរី១០០ខ្នង ផ្លូវសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងជំនាញបានបន្ដឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ទៀត។

ជនសង្ស័យទាំង៤នាក់រួមមាន ទី១៖ឈ្មោះ ភិន បូរី អាយុ១៩ឆ្នាំ, ទី២៖ឈ្មោះ សន សុភ័ក្រ្ដ អាយុ២៤ឆ្នាំ, ទី៣៖ឈ្មោះ យាន រស្មី អាយុ២៣ឆ្នាំ និងទី៤៖ឈ្មោះ គឿម និស្ស័យ អាយុ២៥ឆ្នាំ។

ការឃាត់ខ្លួននេះ ក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង, ឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ។

បន្ទាប់ពីសាកសួររួច ជនសង្ស័យបានឆ្លេីយសារភាព ដោយចង្អុលបង្ហាញ និងនាំកម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួន ជនសង្ស័យ បានចំនួន៣នាក់ទៀត រួមមាន ទី១៖ឈ្មោះ ជា សុផាន់ណា អាយុ១៦ឆ្នា, ទី២៖ឈ្មោះ សល់ បញ្ហា អាយុ១៧ឆ្នាំ និងទី៣៖ឈ្មោះ អ៊ូ ឯករាជ អាយុ១៦ឆ្នាំ។

ជនសង្ស័យទាំងអស់នេះ ពាក់ព័ន្ធករណីទទួលផលចោរកម្ម (ទិញ លក់ ម៉ូតូ និងស្លាកលេខ មិនមានឯកសារសម្គាល់) និងលួចម៉ូតូ។

សំភារ:ដកហូតរួមមាន៖ ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម 1AC-4342, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BY-0706, ម៉ាក Honda Scoopy ពណ៌ស មិនមានស្លាកលេខ, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០២៤ ពាក់ផ្លាកលេខតាកែវ1AD-0320 និងផ្លាកលេខម៉ូតូ ចំនួន៤ផ្លាក។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×