Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបានបង្រ្កាបចាប់ខ្លួនជនសង័្សយម្នាក់ ក្នុងករណីឃាតកម្ម លើស្រ្តីវ័យចំណាស់

បាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រា បជូនសាធារណជនអ្នកសារព័ត៌ មាន និងមហាជនអ្នក ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នាវេលាម៉ោង១៧និង៣០នាទីថ្ងៃទី​១៤ខែកក្កដាឆ្នាំ២០២៤ នេះសមត្ថកិច្ចបានបង្រ្កាបចាប់ខ្លួនជនសង័្សយក្នុងករណីឃាតកម្ម លើស្រ្តីវ័យចំណាស់កាលពីថ្ងៃទី៦​ខែ​កក្កដាឆ្នាំ២០២៤នៅក្រុងបាត់ដំបង​នោះបានហើយ។

កិច្ចប្រតិបត្តិការនេះធ្វើឡើងចាប់តាំងពីថ្ងៃទី៦ខែ កក្ក​ដា​ ឆ្នា២០២៤ រហូតមកមានរយៈពេល៩ថ្ងៃ ក្រោម​ បញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ ដោយមានការ​ចូលរួមសហការណ៍ពីអាជ្ញាធរ​មូល​ដ្ឋានសមត្ថកិច្ចពាក់ព័ន្ធ​ កងប្រជាការពារ​ និងមហា​ជនរួមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមផង។

ជនសង្ស័យឈ្មោះ​ សឿន​ ទន់​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ ត្រូវបានសមត្ថកិច្ចនគរបាចាប់ខ្លួនក្នុងភូមិសាស្រ្តឃុំតាគ្រាម​ ស្រុកបាណន់​ ខេត្តបាត់ដំបង​ ហេីយខណៈនេះកំពុងបន្តនាំខ្លួនមកកាន់ស្នងការដ្ឋាន​ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។

ស្ថិតនៅចំពោះមុខនៃកិច្ចប្រតិបត្តិការនេះ​ មួយនេះក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​លោក​ ឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ សូមសម្តែងនូវការកោតសរសើរចំពោះ​កិច្ចខិតខំរបស់កងកម្លាំងនគរ​បាល​ ទាំងអស់ និងអរគុណជាពន្លឹកចំពោះអាជ្ញាធរ​មូលដ្ឋាន​សមត្ថកិច្ចពាក់ព័ន្ធ​ កងប្រជាការពារនិងមហាជន​ ដែលបានចូលរួមទាំងកម្លាំងកាយ​ កម្លាំងចិត្តនិងស្មារតី​ តាមគ្រប់មធ្យោបាយនានា​ រួមទាំងអ្នកប្រេីប្រាស់បណ្តាសបណ្តាញសង្គមផង​ ដែលបាន​រួមចំ​ណែកខ្វាយខ្វល់ពីការលំបាករបស់សមត្ថកិច្ចក្នុងកិច្ចប្រតិបត្តិការដ៏ស្មុគ្រស្មាញមួយនេះ​តាំងពីពេលដំបូងរហូតទទួល​បានជោគជ័យ។

ជនសង្ស័យខា​ងលើនឹងត្រូវបញ្ជូនទៅវិនិច្ឆ័យទោសតាមផ្លូវច្បាប់នៅក្រោយពេលរៀបចំកសាងសំ​ណុំរឿងរួច៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×