Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី ៖ កម្ពុជា និងបារាំងបាននិងកំពុងបោះជំហានដ៏រឹងមាំជាមួយគ្នា

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងទិវាជាតិបារាំង១៤ កក្កដា នៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា នាថ្ងៃទី១៣កក្កដា។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំមានក្តីសោមនស្សរីករាយ និងសូមចូលរួមអបអរសាទរទិវាជាតិបារាំង១៤ កក្កដា ដែលបានប្រព្រឹត្តិទៅនៅសួនច្បារដ៏ស្រស់បំព្រង ក្នុងបរិវេណស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានអាយុកាលយូរអង្វែងមកហើយ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងដែលកំពុងរីកលូតលាស់ជាបន្តបន្ទាប់។

កម្ពុជា និងបារាំងបាន និងកំពុងបោះជំហានដ៏រឹងមាំជាមួយគ្នា។ ទន្ទឹមនេះយើងកំពុងសិក្សាលើដំណើរឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដោយមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ យើងជឿជាក់ថា ឱកាសថ្មីមួយនេះ នឹងក្លាយជាវេទិកាថ្មីមួយបន្ថែមទៀត សម្រាប់ការបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស្អិតរមួត តាមរយៈការបំពេញការងាររួមគ្នាដើម្បីលើកស្ទួយសន្តិភាព ការអភិវឌ្ឍ ប្រកបដោយចីរភាព និងភាពចម្រុះផ្នែកវប្បធម៌៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×