Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិ ជូនដំណឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ

ភ្នំពេញ ៖ ប្រតិបត្តិការរបស់កងកម្លាំង តាមស្វែងរកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ពេលហោះហើរនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃ១២ កក្កដា។

បើតាមសេចក្តីប្រកាសព័ត៌មានថ្ងៃ១៣ កក្កដាក្រសួងការពារជាតិ សូមប្រកាសជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន។ ឧបទ្ទវហេតុនេះបានកើតឡើងដោយសារអាកាសធាតុមិនអំណោយផល ហើយបណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់។

ជាច្រើនម៉ោងហើយ ឧទ្ឋម្ភាគចក្រដែលបានបាត់ដាននៅស្រុកវាលវែង ខេត្តពោធិសាត់ មិនទាន់រកឃើញនៅឡើយទេ ។ កម្លាំងទាហាន នៃកងពលដឹកជញ្ជូន ៩៩ និង កងពតូចលេខ ៧០ នៅព្រឹកថ្ងៃ ១៣ កក្កដា ២០២៤ នេះ បានចេញប្រតិបត្តិការស្វែងរក ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ដាន អាចធ្លាក់ នៅ ភូមិសាស្រ្ត អូរជាំស្លា ឃុំថ្មដា ស្រុកវាលវែល ខេត្តពោធិ៍សាត់ ពីម្សិលមិញ ។ ក្នុងឧទ្ធម្ភាគចក្រនោះ មានមន្ត្រីជាន់ខ្ពស់ម្នាក់ ម្ចាស់សណ្ឋាគារជាន់ខ្ពស់ម្នាក់ រួមដំណើរជាមួយគ្នា៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×