ខេត្តកំពង់ចាម: “ក្នុងរយៈពេលជាង ៥០០ឆ្នាំមកហើយ ដែលប្រទេសកម្ពុជាបានឆ្លងកាត់នៅភ្លើងសង្គ្រាមជាបន្តបន្ទាប់ ទើបតែមកដល់សម័យតេជោសែន បាននាំមកនូវសុខសន្តិភាពពាសពេញផ្ទៃប្រទេស”។នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានកិត្តិយសគណៈកម្មាធិកាសមាគមអតីតយុទ្ធតែជួនកម្ពុជាខេត្តថ្លែងលើកឡើងនាព្រឹកថ្ងៃទី១៣ខែកក្កដា ឆ្នាំ ២០២៤ នៅសាលសន្និសីទសាលាខេត្តក្នុងឱកាសអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនាមានការចូលរួមពីបងប្អូនអតីតយុទ្ធជនមកពីតាមបណ្ដាលស្រុកក្នុងខេត្តកំពង់ចាមជាង៣០០០នាក់។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា:សូមបងប្អូនពូ មា មីង ទាំងអស់គ្នាធ្វើយ៉ាងណាថែរក្សាសុខភាពរបស់យើងឲ្យបានរឹងមាំដើម្បីបន្តជីវិតរស់ទៅថ្ងៃមុខឲ្យបានយូរឆ្នាំបន្ថែមទៀត។ជាមួយនោះសូមពាំនាំយកនូវការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចបវរធិបតីហ៊ុន ម៉ាណែត ដែលសម្ដេចទាំងទ្វេគឺជានិច្ចកាលតែងតែមានការគិតគូរពីការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនទូទាំងប្រទេសកម្ពុជា។
ឯកឧត្តមអភិបាលខេត្តមមានប្រសាសន៍បន្តថា បច្ចុប្បន្ននៅខេត្តកំពង់ចាមអតីតយុទ្ធជនមានចំនួន៣៧៩៨នាក់ អ្នកដែលបានចូលសមាគមមានចំនួន៣១២០នាក់ និងអ្នកចំណាក់ស្រុកមានចំនួន២២១នាក់។ជាមួយនោះយើងត្រូវតែធ្វើការស្រាវជ្រាវឲ្យដឹងពីទីកន្លែងរបស់ពួកគាត់រស់នៅតាមបណ្ដាខេត្តផ្សេង ដើម្បីធ្វើយ៉ាងណាបង្ករលក្ខណៈងាយស្រួលឲ្យពួកគាត់ត្រឡប់មកនៅក្នុងខេត្តកំពង់ចាមវិញ ងាយស្រួលក្នុងការគ្រប់គ្រង ដោយមានការផ្ដល់ថវិកានិងការអភិវឌ្ឍន៍គ្រួសាររបស់ពួកគាត់ក្នុងនោះ មានការឧបត្ថម្ភអតីតយុទ្ធជនប្រភេទ ក១ ទទួលបានថវិការ ចំនួន៩០ម៉ឺនរៀលឡើង ប្រភេទ ក២ ទទួលបានចំនួន៨០ម៉ឺនរៀលឡើង គ្រួសារអតីតយុទ្ធជនមរណៈក្នុងមួយខែយ៉ាងហោចណាស់ផ្ដល់ការឧបត្ថម្ភ៣ ម៉ឺនរៀលក្នុងមួយខែ។បន្ថែមលើសពីនេះទៀតមានផ្ដល់ប័ណ្ណប.ស.សឬប័ណ្ណសមធម៌ជូនដល់បងប្អូន ជាមួយនោះមានអ្នកខ្លះអត់ផ្ទះ ត្រូវបានផ្ដល់ផ្ទះជូននៅក្នុងខេត្តក្រចេះ ហើយសម្ដេចបវរធិបតីនិងផ្ដល់ជូនបន្ថែមទៀតដោយមានការលើកកម្ពស់ជីវភាពធ្វើយ៉ាងណាឲ្យកាន់តែប្រសើរជាងមុន។ ក្នុងរយៈពេល ១៧ឆ្នាំក្រោយមកនេះ បានធ្វើការប្រមូលបងប្អូនអតីតយុទ្ធជនឱ្យមកនៅក្រោមឆ័ត្ររបស់សមាគមអតីតយុទ្ធជន គឺធ្វើឲ្យមានលំនឹងជីវភាព នេះដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលយើង។ ជាការពិតណាស់អតីតយុទ្ធជនបានចូលរួមយ៉ាងសកម្មរហូតធ្វើឲ្យប្រទេសមានសុខសន្តិភាពគឺទទួលបានកិត្តិយសនិងបានកសាងប្រវត្តិសាស្ត្រដោយបានបូជាឈាមស្រស់ សាច់ស្រស់ដើម្បីរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយនៅក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩ បងប្អូនបានចូលរួមទប់ស្កាត់ដោយមិនឱ្យរបបវាលពិឃាតនេះវិលត្រឡប់មកវិញជាលើកទី២ជាដាច់ខាត។ សម្រាប់អំណោយចែកជូនដល់បងប្អូនអតីតយុទ្ធជនជាង៣០០នាក់ក្នុងនោះម្នាក់ៗទទួលបានអង្ករ២៥គីឡូ ទឹកស៊ីអ៊ីវ១យូទឹកត្រី១យួរ មី១កេស និងថវិកាប្រាំម៉ឺនរៀល៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី














