Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចាប់សាច់មាន់បង្កក ២ ០០០គីឡូក្រាម ដឹកជញ្ជូនចេញពីទីតាំងស្ដុកមួយកន្លែងនៅខេត្តកណ្ដាល ឆ្ពោះទៅលក់ចែកចាយនៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាប់ម៉ូតូសណ្ដោងរ៉ឺម៉កកែច្នៃ២គ្រឿង ដែលផ្ទុកសាច់មាន់បង្កក ២ ០០០គីឡូក្រាម ដឹកជញ្ជូនចេញពីទីតាំងស្ដុកមួយកន្លែងនៅខេត្តកណ្ដាល ឆ្ពោះទៅលក់ចែកចាយនៅក្នុងរាជធានីភ្នំពេញ។

នៅវេលា ម៉ោង១៥ និង៥នាទី នាថ្ងៃទី ១២ កក្កដាឆ្នាំ ២០២៤ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះធ្វើការត្រួតពិនិត្យជាក់ស្ដែងលើម៉ូតូសណ្ដោងរ៉ឺម៉កកែច្នៃ២គ្រឿង គ្មានពាក់ស្លាកលេខ ដែលផ្ទុកសាច់មាន់បង្កកសរុបចំនួន ៤០០ថង់ ស្មើនឹង ២ ០០០គីឡូក្រាម ហើយផលិតផលសត្វសាច់បង្កកទាំងនេះត្រូវបានដឹកជញ្ជូនចេញពីទីតាំងស្ដុកមួយកន្លែងនៅខេត្តកណ្ដាល ឆ្ពោះទៅលក់ចែកចាយនៅក្នុងរាជធានីភ្នំពេញ(តាមការឆ្លើយបញ្ជាក់ពីម្ចាស់ម៉ូតូសណ្ដោងរឺម៉ក)។ ក្រុមការងារបានឃាត់នៅចំណុចជិតវត្តសំរោងអណ្ដែត ផ្លុវបេតុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមការងារបានឃើញថា ការវេចខ្ចប់ ការដឹកជញ្ជូន ពុំបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលមានចែងជាធរមាន និងពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។ ដូចនេះក្រុមការងារអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ នាំបញ្ជូនសាច់បង្កកនិងវត្ថុតាងទាំងនោះទៅកាន់អគ្គនាយកដ្ឋានសុខសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×