ភ្នំពេញ ៖ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចដកហូតមុខតំណែង ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងពោធិ៍សាត់ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថានវិញ។ នេះបើយោងតាម អនុក្រឹត្យ ចុះហត្ថលេខាដោយសម្ដេចហ៊ុន ម៉ាណែត។
យោងតាមសេចក្តីសម្រេចបានបញ្ជាក់ថា ត្រូវបានផ្ទេភារកិច្ចមន្ត្រីរាជការចំនួន ២រូប របស់ក្រសួងបរិស្ថាន ដូចបានរាយនាមខាងក្រោមនេះ៖ ទី១-លោក ឆៅ ប៊ុនធឿន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។
ទី២-លោក គង់ ពុទ្ធីរ៉ា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីប្រធានមននទីរបរិស្ថានខេត្តពោធិ៍សាត់ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថានវិញ។ សេចក្តីសម្រេចបានបញ្ជាក់ទៀតថា បទប្បញ្ពត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។ ក្នុងមាត្រា១ លោក ឆៅ ប៊ុនធឿន និងលោក គង់ ពុទ្ធីរ៉ា ត្រូវតែទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី








