Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចកំពុងប្រតិបត្តិការចាប់ជនដៃដល់ម្នាក់ ដែលប្រើកាំបិត ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យស្លាប់

បាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រា បជូនសាធារណជនអ្នកសារព័ត៌មាន និងមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទីកាលពីថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០២៤ វេលា១៣និង ១០នាទីនៅចំណុចក្រុមទី០៦ ភូមិច្រាបក្រសាំង សង្កាត់ វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបងមានករណីឃាតកម្មមួយបានកើតឡើងបង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះកង់មួយគ្រឿងប្រដាប់ ដោយកាំបិត បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ហោ ប៉ុក ភេទ ស្រី អាយុ៨៤ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុខាងលើបណ្តាល ឱ្យស្លាប់នៅកន្លែងកើតហេតុហើយជនសង័្សយបានជិះកង់គេចខ្លួនចេញពីកន្លែងកើតហេតុ។

ភ្លាមៗក្រោមបទបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង កងកម្លាំងនគរបាលបានចុះអន្តរាគមន៍តាមចាប់ខ្លួនជនសង័្សយខាងលើក្នុងខណៈ ដែល ជននេះបានយកកង់ទៅទម្លាក់ចោលហើយបន្តគេចខ្លួនចូលទៅក្នុងព្រៃ ភ្នំចំណុចឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

ផ្តើមពីការស្រាវជ្រាវជនសង័្សយរូបនេះមានឈ្មោះសឿន ទន់ ភេទប្រុស អាយុ ២៥ឆ្នាំបច្ចុប្បន្នរស់នៅអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ជាជន ដែលប្រើប្រាស់គ្រឿងញៀន ហើយធ្លាប់ត្រូវបាន នាំខ្លួនយកទៅ ធ្វើការអប់រំបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលនាពេលកន្លងមក និងមានចរិកកោង កាច។

ចាប់តាំពីពេលកើតហេតុរហូតមកដល់ពេលនេះសម ត្ថកិច្ចនគរបាលមិនទាន់ចាប់ខ្លួនជនសង័្សយខាងលើបាននៅឡើយទេ ដែលខណៈនេះសមត្ថកិច្ចនគរ បាលក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តម សេ នីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង បានប្រើប្រាស់កងកម្លាំងនគរ បាលក្នុងភូមិសាស្រ្ត ពាក់ព័ន្ធរួមជាមួយសមត្ថកិច្ចផ្សេងទៀត កងប្រជាការពារ និងមហាជន រួមទាំងសមត្ថកិច្ចខេត្តប៉ៃលិនផង ដើម្បី សហការណ៍តាមប្រម៉ាញ់ជនសង័្សយរូបនេះ ។

ទន្ទឹមនេះក៏សូមធ្វើការបដិសេធចោលទាំងស្រុងចំពោះព័ត៌មានដែលលេចឡើងថា កិច្ចប្រតិបត្តិការតាមប្រម៉ាញ់ ជនសង័្សយខាងលើនេះខ្វះការសហការណ៍គ្នាពីសមត្ថកិច្ចពាក់ព័ន្ធនោះគឺជារឿងមិនពិត ដែលព័ត៌មាននេះបាននាំបង្កឱ្យប៉ះពាល់ដល់សតិអារម្មណ៍សមត្ថកិច្ចកំពុងប្រតិបត្តិការ ត្បិតកិច្ចប្រតិបត្តិការមួយនេះគឺលោកឧត្តមសេនីយ៍ទោស្នងការលោក ដឹកនាំបញ្ជានៅទីនោះដោយផ្ទាល់តែម្តង ហើយសង្ឃឹមថា សមត្ថកិច្ចនឹងចាប់ខ្លួនជនសង័្សយខាងលើយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ក្នុងពេលដ៏ខ្លីនេះជាក់ជាមិនខាន។

ជាមួយនេះសមត្ថកិច្ចនៅតែបន្តសុំការចូលរួមសហការណ៍ពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋដែល រស់នៅក្នុងមូលដ្ឋានពាក់ព័ន្ធខាងលើ ដើម្បីបានព័ត៌មានជាក់ច្បាស់ផ្តល់មកសមត្ថកិច្ចតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាននិងឈានទៅធ្វើការចាប់ខ្លួនជនសង័្សយរូបនេះ ហើយតាមព័ត៌មានចុងក្រោយនេះ ជនសង័្សយត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្ថិតនៅចំណុចភ្នំទទឹង ក្នុងភូមិសាស្រ្តឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលសមត្ថកិច្ចកំពុងប្រតិបត្តិការទៅកាន់ចំណុចនោះហើយ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×