ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានអំពាវនាវឱ្យចូលរួមយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ»។
តាមរយៈការផ្សាយលើទំព័រហ្វ៊េសប៊ុកផ្លូវការ សម្តេចធិបតី បានថ្លែងថា យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សមាគមកាយឫទ្ធិនារីកម្ពុជា មានរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ ។
សូមជនរួមជាតិទាំងអស់ មេត្តាចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ ៥អេ ផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ តាមរយៈលេខទំនាក់ទំនាក់ទំនង៖ 096 646 4574 / 093 858 893៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី



