ទីក្រុងហ្សឺណែវ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤៖ យោងលើសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមអ្នកជំនាញ សិទ្ធិមនុស្សចុះ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ដែលមានការរើសអើងយ៉ាងខ្លាំង និងមានចេតនាបំភន្ត សាធារណជនទាំងស្រុង អំពីលក្ខណៈនៃការផ្តន្ទាទោសសកម្មជនបរិស្ថានទាំងដប់រូប ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ សូមធ្វើការបំភ្លឺដូចខាងក្រោម៖
- ការចោទប្រកាន់របស់អ្នកជំនាញលើការកាត់ទោសសកម្មជនមាតាធម្មជាតិថាជាទម្រង់នៃការ មិនអត់ឱន ការរឹតត្បិតលំហរពលរដ្ឋ ឬការបង្ក្រាបការបញ្ចេញសំឡេងជំទាស់ គឺមិនត្រឹមតែគ្មាន ហេតុផលប៉ុណ្ណោះទេ ប៉ុន្តែជាការរើសអើងយ៉ាងខ្លាំង។ ប្រសិនបើលំហរពលរដ្ឋមានការរឹតត្បិត តើហេតុអ្វីបានជាអង្គការសង្គមស៊ីវិល បន្តកើនដល់ជាង ៦.០០០? សំឡេងរបស់ពួកគេត្រូវ បានពង្រីកបន្ថែមទៀតដោយប្រព័ន្ធផ្សព្វផ្សាយជាង ២.០០០ ដែលកំពុងប្រតិបត្តិការដោយ គ្មានការត្រួតពិនិត្យ និងរឹតត្បិតលើការរួមចំណែកដល់ការលើកកម្ពស់សិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងការបង្កើតគោលនយោបាយ នៅកម្ពុជា។
- ការចាត់ទុកការអនុវត្តច្បាប់ថាមានលក្ខណៈជាទម្រង់នៃការយាយី និងការបង្ក្រាបលើសិទ្ធិសេរី ភាពនៃក្រុមមួយចំនួន គឺជាការមាក់ងាយតម្លៃនីតិរដ្ឋ និងការអនុវត្តស្មើៗគ្នាចំពោះប្រជាពលរដ្ឋ គ្រប់រូប។ សកម្មជនទាំង១០នាក់នោះ ត្រូវបានផ្តន្ទាទោស មិនមែនដោយសារតែការអនុវត្តសិទ្ធិ សេរីភាពរបស់ពួកគេនោះទេ ប៉ុន្តែត្រូវបានចោទប្រកាន់ពីបទរៀបចំសកម្មភាពប្រឆាំងរដ្ឋាភិបាល និងការប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ ហើយត្រូវផ្តន្ទាទោសទៅតាមមាត្រា ៤៣៧ (ស្ទួន)និង ៤៥៣ នៃក្រមព្រហ្ម ទណ្ឌ។ ការផ្តន្ទាទោសនេះកើតចេញពីការប្រព្រឹត្តល្មើសនឹងច្បាប់តែប៉ុណ្ណោះ។ ពួកគេមិនត្រូវ បានផ្តន្ទាទោសដោយផ្អែកលើមូលដ្ឋានថាពួកគេជាជនណានោះឡើយ ទាំងជាសកម្មជនបរិស្ថាន ឬក៏សម្ព័ន្ធភាពរបស់ពួកគេជាមួយអង្គការស្តីពីសិទ្ធិផ្សេងទៀត។
- ដំណើរការកាត់ក្ដីត្រូវបានធ្វើឡើងដោយតម្លាភាព ជាសាធារណៈ និងស្របតាមផ្លូវច្បាប់។ ជនជាប់ចោទទទួលបានសិទ្ធិពេញលេញក្នុងសវនាការ និងសិទ្ធិពេញលេញក្នុងការការពារផ្លូវច្បាប់ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបានដំណើរការតាមនីតិវិធីត្រឹមត្រូវ និងការជំនុំជម្រះក្តីដោយ យុត្តិធម៌។ ការចោទប្រកាន់ថាខ្វះបទដ្ឋាននៃដំណើរការតាមនីតិវិធីត្រឹមត្រូវ និងការជំនុំជម្រះ ក្តីដោយយុត្តិធម៌គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាង ដែលបង្ហាញពីការយល់ឃើញមាន កម្រិត ឬការបដិសេធដោយចេតនាក្នុងការយល់ដឹងពីនីតិវិធីរបស់តុលាការ នៅកម្ពុជា។
- ប្រព័ន្ធតុលាការរបស់កម្ពុជាគឺមានភាពឯករាជ្យ និងគ្មានស្ថាប័នណាមួយអាចជ្រៀតជ្រែក ឬ ដាក់សម្ពាធលើតុលាការ ឱ្យទម្លាក់ការចោទប្រកាន់បានឡើយ។ សេចក្ដីសម្រេចរបស់តុលាការគឺ ផ្អែកលើភស្តុតាងជាក់ស្តែង ហើយប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវដំណើរការនីតិវិធីត្រឹមត្រូវ និង គោលការណ៍នៃច្បាប់។ ចុងចោទក៏មានសិទ្ធិពេញលេញក្នុងការការពារខ្លួនស្របតាមច្បាប់ដោយអាចបណ្តឹងជំទាស់នឹងការសម្រេចរបស់តុលាការ។ ការអំពាវនាវឱ្យពិនិត្យសើរើឡើងវិញ លើសំណុំរឿងសកម្មជន និងការដោះលែងដោយគ្មានលក្ខខណ្ឌ គឺស្មើនឹងការជ្រៀតជ្រែក ដល់សុចរិតភាព និងឯករាជ្យភាពរបស់តុលាការកម្ពុជា ដែលអ្នកជំនាញតែងលើកឡើងអំពីការ ធានាឯករាជ្យភាពនេះ។
- ការចោទប្រកាន់ណាមួយអំពី«ការយាយីតាមផ្លូវតុលាការ»លើអ្នកការពារសិទ្ធិមនុស្ស និងសកម្ម ជនបរិស្ថាន គួរតែត្រូវបានវាយតម្លៃ និងផ្ទៀងផ្ទាត់ឱ្យបានម៉ត់ចត់។ ការអនុវត្តសិទ្ធិសេរីភាពមិន អាចជាការលះបង់តម្លៃនីតិរដ្ឋបានឡើយ។ ពលរដ្ឋគ្រប់រូប រួមទាំង «សកម្មជនដែលប្រកាស ខ្លួនជាអ្នកបរិស្ថាន» មានកាតព្វកិច្ចក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនដោយគណនេយ្យភាព និងទំនួល ខុសត្រូវក្នុងដែនកំណត់នៃច្បាប់។
- ការអំពាវនាវឱ្យមានកំណែទម្រង់ប្រព័ន្ធតុលាការឆ្លុះបញ្ចាំងពីការវាយតម្លៃដោយអយុត្តិធម៌លើ
កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ ដើម្បី ការពារឯករាជ្យភាពរបស់តុលាការ ការចូលរួមដំណើរការអភិបាលកិច្ច និងនីតិរដ្ឋ។ កម្មវិធីកំណ ទម្រង់ច្បាប់ជាច្រើនត្រូវបានបង្កើតឡើង ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពយុត្តិធម៌ និង លើកកម្ពស់សិទ្ធិរបស់ពលរដ្ឋគ្រប់រូប។ - ការចោទប្រកាន់ពី«យុទ្ធនាការលាបពណ៌ និងការយាយីតាមប្រព័ន្ធតុលាការ“លើអង្គការសិទ្ធិ ការងារ គឺមិនត្រឹមត្រូវ និងរើសអើងយ៉ាងខ្លាំង។ នៅកម្ពុជា គ្មានករណីដែលកម្មករ ឬសហជីពត្រូវ បានបៀតបៀន ចាប់ខ្លួន ឬកាត់ទោស ដោយគ្រាន់តែអនុវត្តសកម្មភាពសហជីព និងសិទ្ធិពាក់ ព័ន្ធនឹងការងាររបស់ខ្លួននោះទេ ប្រសិនបើទង្វើនោះមិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈសន្តិសុខជាតិ និងបំពានសិទ្ធិអ្នកដទៃ។ វិធានការមួយចំនួនលើអង្គការសិទ្ធិការងារ គឺដើម្បីធានា នូវការអនុវត្តកាតព្វកិច្ចនៃច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការធ្វើសកម្មភាព ការងាររបស់ខ្លួន ប្រកបដោយតម្លាភាព និងគណនេយ្យភាព។
- ការអំពាវនាវឱ្យមានការកែសម្រួលក្រមព្រហ្មទណ្ឌ គឺជាការវាយតម្លៃដោយមិនត្រឹមត្រូវ។ ក្រមព្រហ្មទណ្ឌត្រូវបានបង្កើតឡើងដោយមានការចូលរួមពីអ្នកជំនាញផ្នែកច្បាប់របស់បស្ចឹមប្រទេស ដោយមានការពិគ្រោះយោបល់យ៉ាងទំលំទូលាយជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាថា សិទ្ធិ មនុស្សទាំងអស់ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែល កម្ពុជាជារដ្ឋភាគី ត្រូវបានលើកតម្កើង។ ជាក់ស្ដែង មានករណីជាច្រើនដែលបុគ្គលដែលគាំទ្រ រដ្ឋាភិបាលត្រូវផ្តន្ទាទោសដោយច្បាប់ និងតុលាការតែមួយ នៅពេលដែលពួកគេបំពានច្បាប់។ ជំនួសឱ្យការអំពាវនាវឱ្យមានការធ្វើវិសោធនកម្មច្បាប់ អ្នកជំនាញគួរតែធ្វើការអប់រំបន្ថែមទៀតដល់សកម្មជនសិទ្ធិមនុស្ស ឱ្យអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវស្ថិតក្នុងដែន កំណត់នៃនីតិរដ្ឋ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវទទូចឱ្យអ្នកជំនាញទាំងនោះប្រកាន់ខ្ជាប់យ៉ាងម៉ឺង
ម៉ាត់នូវក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនៃនីតិវិធីពិសេស ក្នុងការបំពេញមុខងាររបស់ខ្លួន រួមទាំង ការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ដែលអាចបកស្រាយបានថាជាការជ្រៀតជ្រែកក្នុងប្រព័ន្ធ តុលាការ និងយុត្តាធិការក្នុងស្រុករបស់កម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





