ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត ស សុខា បានអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។
ឯកឧត្តម ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជំនួសឯកឧត្តម ជាម ច័ន្ទសោភ័ណ ដែលត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





















