Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ៖ វិស័យឯកជនត្រូវសហការរួមគ្នា ចងក្រងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្វែងយល់និងរកហេតុផលច្បាស់លាស់ ដើម្បីកាត់បន្ថយហានិភ័យ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំលើសំណើពិនិត្យដោះស្រាយលើបញ្ហាប្រឈម​ និងសំណូមពររបស់វិស័យឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់ពីបានទទួលស្តាប់សេចក្តីរាយការណ៍ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាវិស័យឯកជនចាំបាច់ត្រូវធ្វើការសិក្សាឲបានច្បាស់លាស់ ក្តោបព័ត៌មាន និងស្ថានកាណ៍ឍឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ទើបអាចវិភាគ និងវាយតម្លៃបញ្ហាប្រឈមនានាចំគោលដៅ និងមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា វិស័យឯកជនត្រូវសហការរួមគ្នា ចងក្រងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្វែងយល់និងរកហេតុផលច្បាស់លាស់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការកសាងទំនុកចិត្តទាំងអស់គ្នា គឺជាកត្តាចាំបាច់ ក្នុងការសហការ ស្វែងរកដំណោះស្រាយដែលល្អ ទទួលយកបាន ព្រមទាំងទទួលបានផលចំនេញ និងមាននិរន្តរភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឱ្យមានការពង្រឹងខ្សែច្រវាក់តម្លៃ ប្រកបដោយបរិយាបន្ន និងមានភាពតែមួយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×