Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកមានជីវភាពក្រីក្រពីរគ្រួសារទទួលបានផ្ទះមនុស្សធម៌របស់សម្ដេចតេជោសែននិងសម្ដេចកតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន

ខេត្តកំពង់ចាម: ដូនចាស់ចំនួនពីរនាក់រស់នៅលើផ្ទះចាស់ទ្រុឌទ្រោមពេលភ្លៀងមកម្ដងៗកល់នឹងរលំស្ថិតនៅភូមិទី២ ឃុំកោះសូទិន ស្រុកកោះសូទិន មានជីវភាពខ្វះខាត។ដោយមើលឃើញបែបនេះត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្ត សាលាអនុគណស្រុក បានជួយសាងសង់ផ្ទះមនុស្សធម៌ សង់អំពីឈើប្រក់ស័ង្កសីចំនួនពីរផ្ទះស្មើនឹង២០លានរៀល ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនិងសម្ដេចកតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានធ្វើពិធីប្រគល់នារសៀលថ្ងៃទី១០កក្កដាឆ្នាំ២០២៤ ដោយមានសាក្សីចូលរួមពីសំណាក់ប្រជាពលរដ្ឋចំនួន២៤ គ្រួសារផងដែរ។

លោកសៀវ សាវតា អាយុ៤១ឆ្នាំ បានរៀបរាប់ឲ្យដឹងថា: រូបគេពិតជាមានការរំភើបដោយឃើញឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត ព្រះមេគណខេត្តបានអញ្ជើញនិងនិមន្តមកប្រគល់ផ្ទះមនុស្សធម៌ជូនម្ដាយរបស់គេឈ្មោះសែ យ៉េក អាយុ៧៦ឆ្នាំ ជាស្ត្រីមេម៉ាយមានជីវភាពលំបាកក្រីក្រព្រមទាំងមានកូនចំនួនពីរនាក់ក្នុងនោះបងស្រីចេញទៅស៊ីឈ្នួលគេនៅភ្នំពេញ ហើយរូបគេផ្ទាល់នៅមើលថែទាំម្ដាយចាស់ដែលមានជំងឺប្រចាំកាយទៀតផង។

លោកសាវតា បានរៀបរាប់បន្តថា រូបគេមានឪពុកឈ្មោះស៊ី គាត់បានទទួលមរណៈភាពដោយជំងឺ តាំងពីរូបគេនៅកុមារភាពម៉្លេះ នៅលើផ្ទះឈើតូចចង្អៀតមួយបន្សល់ទុកនៅកូនប្រុសស្រីពីរនាក់ដោយម្ដាយពេលដែលមានកម្លាំងដើរស៊ីឈ្នួលកាច់សន្លឹកថ្នាំជក់ឲ្យអ្នកភូមិគ្រាន់នឹងបានប្រាក់ខ្លះសម្រាប់ចិញ្ចឹមកូនៗ។ ទោះជាមានការលំបាកយ៉ាងណាក៏ម្ដាយប្រឹងតស៊ូចិញ្ចឹមកូនបានធំដឹងក្តីរូបគេក៏បានចេញទៅស៊ីឈ្នួលបើករថយន្តឯកជនឲ្យគេគ្រាន់នឹងបានប្រាក់ផ្ញើមកម្ដាយខ្លះ។ មានពេលមួយអ្នកភូមិផងរបងជាមួយបានទូរសព្ទប្រាប់ថាម្ដាយបានឈឺ។ដោយឮបែបនេះក៏ជិះរថយន្តឈ្នួលត្រឡប់មកផ្ទះនៅភូមិទី ២ ឃុំកោះសូទិន គ្រានោះយប់ទៅហើយជំងឺបានធ្វើទុក្ខម្ដាយពិបាកទ្រាំ រហូតដល់ព្រឹកឡើងទើបហៅពេទ្យឯកជនមកដាក់សេរ៉ូមឲ្យក៏រាងមានកម្លាំងឡើងវិញ។ដោយឃើញម្ដាយចាស់ជរាដើរមិនបានឆ្ងាយ ខ្លួនសុខចិត្តនៅមើលថែទាំម្ដាយចំណែកផ្ទះឈើវិញចាសទ្រុឌទ្រោមភ្លៀងមកម្ដងៗមិនហ៊ាននៅលើផ្ទះទេរត់ចុះមកដីខ្លាចរលំ។ដោយមើលឃើញពីការលំបាករបស់ម្ដាយដែលមានជីវភាពក្រីក្របែបនេះត្រូវបានអាជ្ញាធរជួយសាងសង់ផ្ទះឱ្យ គេនឹងប្រឹងថែទាំផ្ទះនេះនៅឲ្យបានគង់វង្សយូរទៅអនាគត ។

ចំណែកលោកងួន ជា មេភូមិទី២ វិញមានប្រសាសន៍ឲ្យដឹងដែរថា យាយយ៉េក ជាស្ត្រីមេម៉ាយអាយុ៧៦ឆ្នាំ គាត់មានកូនពីរនាក់ គ្រាដែលនៅមានកម្លាំងដើរស៊ីឈ្នួលកោសខ្យល់ឱ្យអ្នកភូមិក្នុងម្នាក់បាន៣០០០ទៅ៥០០០រៀល សម្រាប់យកមកដោះស្រាយជីវភាពគ្រួសារ ហើយសព្វថ្ងៃគាត់មានជំងឺប្រចាំកាយទៀតផង។ចំណែកផ្ទះទី២ ឈ្មោះឱម ស៊ីផាអាយុ៦២ឆ្នាំ ដែលឯកឧត្តមអភិបាលខេត្ត ត្រូវប្រគល់គាត់គឺជាក្រមុំចាស់ នេះជាផ្ទះមនុស្សធម៌ទី២០និងទី២១៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×