Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំ ស្តីពីការជួយគាំទ្រសាលាក្នុងតំបន់រុនតាឯក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារ ក្នុងកិច្ចប្រជុំ ស្តីពីការជួយគាំទ្រសាលាក្នុងតំបន់រុនតាឯក ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះរៀបចំក្នុងគោលបំណង ដើម្បីដោះស្រាយ និងឆ្លើយតបទៅលើបញ្ហាមួយចំនួនដូចជា៖
(១). ពិនិត្យមើលស្ថានភាពគ្រូជាប់កិច្ចសន្យា (២). ការផ្តល់សម្ភារឧបទេសដល់សាលា (៣). បំពាក់ឧបករណ៍អ៊ិនធឺណិត (៤). ផ្តល់សៀវភៅគោលសិក្សាគ្រប់កម្រិតដល់សាលា (៥). ផ្តល់ជាអាហារូបករណ៍ដល់សិស្ស (៦). រៀបចំកម្មវិធីផ្តល់អាហារតាមសាលារៀនសម្រាប់សាលាបឋមសិក្សារុនតាឯក (៧). ប្រែក្លាយវិទ្យាល័យរុនតាឯក ទៅជាវិទ្យាល័យចំណេះទូទៅ និងអប់រំបច្ចេកទេស ហ៊ុន សែន រុនតាឯក (៨). បញ្ចូលសាលាទៅជាប្រព័ន្ធគម្រោង GEIP ផ្តល់សៀវភៅ និងកញ្ចប់អំណានដំបូង គណិតដំបូង និងសម្ភារឧបទេស និងការបណ្តុះបណ្តាលផ្សេងៗ (៩). បង្កើតកម្មវិធីបំណិនជីវិត និងបំណិនកសិកម្ម (១០). បង្កើតកម្មវិធីសាលាដៃគូ ជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន (១១). បង្កើតក្រុមការងារចុះជួយជាប្រចាំជារៀងរាល់ខែ។ (១២). បង្កើតកម្មវិធីប្រឹក្សាអាជីព និង(១៣). លើកកម្ពស់សុខភាពសិក្សា។

ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមការងារចុះជួយពិនិត្យមើលស្ថានភាពជាក់ស្តែង និងគាំទ្រទៅតាមលទ្ធភាពពាក់ព័ន្ធទៅលើប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាធ្វើរបាយការណ៍ឱ្យបានច្បាស់លាស់ នៅពេលចុះពិនិត្យដើម្បីងាយស្រួល ក្នុងការតាមដាន និងវាយតម្លៃទៅលើបញ្ហាផ្សេងៗ និងជាក់ស្ដែង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×