Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកតាម្នាក់ប្រើប្រាស់ចបជីក ដើម្បីជីកដីដាក់បង្គោលធ្វើរបងចំការ នៅម្តុំអូរតាលី ប៉ះចំមីនតោន បណ្តាលឱ្យផ្ទុះបាត់បង់ជីវិត

ខេត្តត្បូងឃ្មុំ : នៅថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០នាទីព្រឹក មានករណីផ្ទុះមីនតោន នៅភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហេតុការណ៍នេះបានកើតឡើងនៅចំងាយប្រហែល ១០០០ម៉ែត្រខាងកើតភូមិត្រពាំងរំសែង ដោយសារប្រជាពលរដ្ឋម្នាក់ឈ្មោះ ឡេង ថាន ភេទប្រុស អាយុ ៦៦ឆ្នាំ បានប្រើប្រាស់ចបជីកដើម្បីជីកដីដាក់បង្គោលធ្វើរបងចំការនៅម្តុំអូរតាលី ប៉ះចំមីនតោនបណ្តាលឱ្យផ្ទុះបាត់បង់ជីវិត។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×