Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកដំណើរតាមផ្លូវជាតិលេខ៤ ស្រែកថ្ងូររឿងកកស្ទះចរាចរណ៍ ដោយសារការដ្ឋានសាងសង់ស្ពានរបស់ក្រុមហ៊ុន ប៉ូលី ចិន្តា

ក្រុមអ្នកដំណើរ និងក្រុមរថយន្តដឹកជញ្ចូនតាមផ្លូវជាតិលេខ៤ កើតអារម្មណ៍មិនសប្បាយចិត្តចំពោះការដ្ឋានសាងសង់ស្ពានលើកំណាត់ផ្លូវជាតិលេខ៤ ដែលសាងសង់ដោយក្រុមហ៊ុន ប៉ូលី ចិន្តា ខ្វះលក្ខណៈបច្ចេកទេសបណ្ដាលឱ្យកកស្ទះចរាចរណ៍ច្រើនម៉ោងនៅចំណុចសាងសង់ស្ពាននេះតែម្ដង តើក្រសួងសារធារណៈការ និងដឹកជញ្ចូន មានបានដឹងរឿងនេះទេ សូមជួយរៀបរយផង?

ក្រុមអ្នកបើកបររថយន្តតាមបណ្តោយផ្លូវជាតិលេខ៤ បានឱ្យដឹងថា ការកកស្ទះចរាចរណ៍នៅត្រង់ចំណុចកំពុងសាងសង់ស្ពាននេះ មានរយៈពេលយូរម៉ោងណាស់ មិនតែប៉ុណ្ណោះគ្រប់ការដ្ឋានភាគច្រើនមានកម្ទេចថ្មស្រួចៗមុត ឬចាក់កង់រថយន្តក៏មាន ដោយសារអ្នកសាងសង់ខ្វះការសម្អាត និងមិនសូវយកចិត្តទុកដាក់ចំពោះលក្ខណៈបច្ចេកទេសផង ទើបបង្កបញ្ហាជាញឹកញាប់ដល់អ្នកដំណើរ និងរថយន្ត ដូចជា កកស្ទះចរាចរណ៍រាប់ម៉ោង និងមុតថ្មធ្វើឱ្យខូចកង់រថយន្ត។

ក្រុមអ្នកដំណើរបាននិយាយថា នៅគ្រប់ការដ្ឋានស្ពាន ការសាងសង់ហាក់មានល្បឿនយឺតណាស់ ព្រោះថា រយៈពេលធ្វើច្រើនខែច្រើនឆ្នាំមកហើយ គឺនៅសភាពដដែល មិនដឹងជាមានបញ្ហាអ្វី បានជាសកម្មសាងសង់មិនទៅមុខលឿនសោះ បែរជាទុកឱ្យបញ្ហាកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃទៅវិញ។

ប្រជាពលរដ្ឋអ្នកដំណើរបានសំណូមពរដល់ក្រសួងសារធារណការ និងដឹកជញ្ចូន មេត្តាជួយចាត់វិធានការចំពោះក្រុមហ៊ុន ប៉ូលី ចិន្តា ដែលទទួលបានសិទ្ធិធ្វើស្ពានតាមផ្លូវជាតិលេខ៤ ធ្វើយ៉ាងណាពន្លឿនការសាងសង់ ឱ្យបានលឿនទៅមុខ ព្រោះដំណើរការសាងសង់សព្វថ្ងៃនេះ មើលទៅមានភាពយឺតយ៉ាវខ្លាំងណាស់, បើពុំដូច្នេះទេ ថវិកាជាតិដែលរដ្ឋបានខ្ចីពីបរទេសយកមកអភិវឌ្ឍន៍ចំពោះការសាងសង់ស្ពានរាប់សិបលានដុល្លារនេះ ពិតខាតបង់មិនខាន ដោយការអនុវត្តមិនមានតម្លាភាព៕ ពិសិដ្ឋ CEN

×