Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម អំពាវនាវឱ្យប្រជាកសិករទាំងអស់ ត្រូវអនុវត្តន៍ទៅតាមមន្រ្តីជំនាញបច្ចេក​ទេសកសិកម្ម ដើម្បីស្វែងយល់ច្បាស់ពីវិធីកម្ចាត់ដង្កូវហ្វូង និងថែទាំ​ដំណាំ​​ឱ្យបានល្អប្រសើរ

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ រិទ្ធីថា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដំណាំ ដែលរងការបំផ្លិចបំផ្លាញដោយសត្វល្អិតចង្រៃ (ដង្កូវហ្វូង) ក្នុងខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ សុវត្ថិភាព អនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានកសិកម្ម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ មន្រ្តី​ជំនាញ​​ពាក់ព័ន្ធ មន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករដែល​រង​ផលប៉ះពាល់ដំណាំស្រូវ។

ផ្អែកតាមការចុះពិនិត្យជាក់ស្ដែង និងមានការរាយការណ៍​បន្ថែមពីមន្រ្តីជំនាញ នៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ក្នុងនោះមាន​ស្រុកចំនួន៣ ដែលរងការប៉ះពាល់រាតត្បាតពីដង្កូវហ្វូង គឺស្រុកពញ្ញាក្រែក ស្រុកគោគស្រុក និងស្រុកតំបែរ មានផ្ទៃដីប្រមាណជាង៦៧៩ ហិកតា។ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បាន​ផ្សព្វផ្សាយ​​ពីវិធានការ អន្តរាគមន៍ទប់ស្កាត់នានា និងបានផ្ដល់ថ្នាំ​កសិកម្មជូនប្រជាកសិករចំនួន១៤០ដប ព្រមទាំងមានការចូលរួម​អនុវត្តន៍យ៉ាងសស្រាក់សស្រាំពីប្រជាកសិករ ដើម្បីទប់ស្កាត់កម្ចាត់​ដង្កូវហ្វូង ប៉ុន្តែដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ផងនោះ បានធ្វើឱ្យ​ដំណាំស្រូវ និងដំណាំដំឡូងមី ដែលរងការរាតត្បាតទាំងអស់ មានការដុះលូតលាស់យ៉ាងល្អប្រសើរឡើងវិញ។

ក្នុងឱកាសនៃការចុះត្រួតពិនិត្យនោះ ឯកឧត្ដម ម៉ៅ រិទ្ធីថា បានអំពាវនាវឱ្យប្រជាកសិករទាំងអស់ត្រូវអនុវត្តន៍ទៅតាមមន្រ្តីជំនាញបច្ចេក​ទេសកសិកម្ម ដើម្បីស្វែងយល់ច្បាស់ពីវិធីកម្ចាត់ដង្កូវហ្វូង និងថែទាំ​ដំណាំ​​ឱ្យបានល្អប្រសើរ ក្នុងករណីជួបប្រទះបញ្ហាណាមួយក្នុង​វិស័យ​កសិកម្មត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬមន្រ្តីកសិកម្មឃុំ ដើម្បីដោះស្រាយជូនប្រជាកសិករបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ ក្រុមការងារបានផ្តល់ការណែនាំ​មួយចំនួន​ជូនប្រជាកសិករដូចជា៖ ត្រូវចុះពិនិត្យស្រែជាប្រចាំ ដើម្បីតាមដាន និងកម្ចាត់សមាសភាពចង្រៃឱ្យទាន់ពេលវេលា ជាពិសេសសម្អាតស្មៅ​ចង្រៃនៅក្នុងស្រែ ភ្លឺស្រែ និងក្នុងចម្ការព្រៃសងខាងនៃចម្ការ ឱ្យបានស្អាត ប្រើវិធានការមេកានិក ដើម្បីកម្ចាត់ជម្រកកត្តាចង្រៃផ្សេងៗ និងចំពោះ​ស្រែ និងចម្ការ ដែលមានការបំផ្លាញខ្លាំង ដោយសមាសភាពចង្រៃ​ខាង​លើជម្រើសចុងក្រោយគឺប្រើប្រាស់ថ្នាំកសិកម្មដើម្បីបាញ់កម្ចាត់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×