Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងជប៉ុន បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យវាស់វែងដីធ្លីដោយប្រើបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឯកឧត្តម ត្សឹហ្កិ យ៉ុស៊ិហ្វូមិ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលកំពុងធ្វើទស្សនកិច្ចនៅកម្ពុជា បានជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃកម្ពុជា។

ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវាស់វែងដីធ្លីដោយប្រើបច្ចេកវិទ្យាឌីជីថល ក៏ដូចជាការវាស់វែងដោយប្រើផ្កាយរណប។

ភាគីទាំងពីរ ក៏បានរៀបចំពិធីប្រគល់ឧបករណ៍សម្រាប់មន្ទីរពិសោធន៍សំណង់ជាតិ ដែលផ្តល់ដោយជំនួយឥតសំណងរបស់ជប៉ុនសម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ក្នុងឆ្នាំសារពើពន្ធ ២០២១៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×