Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាដៃគូជាមួយ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដើម្បីបង្កើនលទ្ធភាពទទួលបាន​ហិរញ្ញប្បទាន និងជំរុញកំណើន

ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និង​សិប្ប​កម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារ​សហគ្រាស​ធុនតូច និងមធ្យម កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ក្នុងគោលដៅបង្កើន​លទ្ធ​ភាព​ទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី។

គំនិតផ្តួចផ្តើមនេះគាំទ្រ​ដល់​កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់ស្ថិរភាព និង​ការពង្រីក​អាជីវកម្ម ដើម្បីសហគ្រាសទាំងនេះអាចរួមចំណែកកាន់តែប្រសើរ​ដល់ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់​កម្ពុជា។

ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យភាគីទាំងពីរសម្របសម្រួលការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម រួមទាំងចែករំលែកព័ត៌មាន ដើម្បីគាំទ្រសហគ្រាសឱ្យចាប់ផ្តើម ពង្រីក និងស្តារប្រតិបត្តិការរបស់ពួកគេប្រកបដោយនិរន្តរភាព។
អនុស្សរណៈក៏មានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម​នៅក្នុង​វិស័យអាទិភាព ដែលរួមមានការកែច្នៃកសិផល វិស័យកម្មន្តសាល និងធុរកិច្ចថ្មីផ្នែក បច្ចេកវិទ្យាផងដែរ។

លើសពីនេះ ភាគីទាំងពីរនឹងធ្វើការរួមគ្នាលើការលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីនៃការទទួលបានហិរញ្ញប្បទាន និងអនុលោមភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម។

ភាពជាដៃគូនេះគឺជាជំហានដ៏សំខាន់មួយដើម្បីគាំទ្រវិស័យសហគ្រាសធុនតូច និង​មធ្យម​នៅកម្ពុជា ដោយផ្តោតលើសារៈសំខាន់នៃលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និង​តួនាទី​របស់សហគ្រាសធុនតូច និងមធ្យមក្នុងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់​កម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×