Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត​ អញ្ជើញ “សំណេះសំណាល​ និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា”

រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញ “សំណេះសំណាល​ និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម”​ រសៀលថ្ងៃព្រហស្បតិ៍​ ទី២៧ មិថុនា ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “វិស័យឯកជនមានតួនាទីគន្លឹះក្នុងការទ្រទ្រង់ និងពង្រឹងប្រព័ន្ធអេកូឡូស៊ី។ រាជរដ្ឋាភិបាល ជំរុញ និងលើកទឹកចិត្តឱ្យវិស័យឯកជនបន្តរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាព, វិនិយោគលើការពង្រឹងស្តង់ដារ និងគុណភាពនៃផលិតផលនិងសេវាកម្មរបស់ខ្លួន, បង្កើនផលិតភាពតាមរយៈការបន្តបណ្តុះ បណ្តាលបុគ្គលិកនិយោជិតនិងផ្តល់នូវរបបសន្តិសុខសង្គមក៏ដូចជាការចាប់យកបច្ចេកវិទ្យា និងទំនើបកម្មខ្សែច្រវាក់ផលិតកម្ម-សេវាកម្មរបស់ខ្លួន”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×