Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឆ្លងនិងអនុម័តរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៤ នៃការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់ ផ្ញើជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៣ លើកទី៣៦ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤បានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ – សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធាន ក.ជ.ប.ព. ដើម្បី៖ 1- ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៣៥ អាណត្តិទី៣ 2- ឆ្លងនិងអនុម័តរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៤ នៃការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់ ផ្ញើជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី 3- ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ។

បើតាមរបាយការណ៍របស់ ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន អ.ប.ព. បានលើកឡើងអំពីការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមានមន្ត្រីចំនួន ២១០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ៩២នាក់ និងមន្ត្រី ១១៨នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើក ចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអង្គភាព ក៏បានធ្វើរបាយការណ៍ពីសភាពការណ៍មួយចំនួនទៀត នៃការប្រកាសទ្រព្យសម្បត្តិនិង បំណុលផងដែរ។

ការងារពាក្យប្ដឹង ៖ អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុប ចំនួន ៤២ ពាក្យប្តឹង។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាព និងអ្នកជំនាញផ្នែកច្បាប់ អ.ប.ព. ចំនួន ០២រូប ផ្សេងទៀត បានផ្តល់បទឧទ្ទេសនាមស្តីពី “ការប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” ដល់សិស្សវគ្គវិក្រឹតការ មន្ត្រីក្រមការសម្រាប់ឆ្នាំ២០២៤ ចំនួន១៦រូប នៅសាលាភូមិន្ទរដ្ឋបាល។

អ.ប.ព. បានចូលរួមសង្កេតការណ៍ការប្រឡង ជ្រើសរើសសិស្សសារការីជំនាន់ទី៤ នៅបណ្ឌិត្យ សភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលរៀបចំដោយក្រសួងយុត្តិធម៌។

អ.ប.ព. ក៏បានចុះសង្កេតការណ៍ការងារលទ្ធកម្មសាធារណៈចំនួន ១០០ គម្រោង របស់ អង្គភាពលទ្ធកម្ម ចំនួន៣៧ អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួន ទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

ពាក់ព័ន្ធវិស័យឯកជន អ.ប.ព. បានចុះអនុសារណៈនៃការយោគយល់គ្នា (Memorandum of Understanding, MOU) ទី១០៦ ជាមួយក្រុមហ៊ុនអង្គរអ៊ិនធើណេសិនណល អ៊ែរផតអ៊ិនវេសម៉ិន ខេមបូឌា (Angkor International Airport Investment (Cambodia), AIAI) ដែលជាការបង្ហាញ ជាសាធារណៈនូវឆន្ទៈប្តូរផ្តាច់របស់វិស័យឯកជន ក្នុងស្មារតីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ យ៉ាង សកម្មក្រោមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

មន្ត្រី អ.ប.ព. ចំនួន០៥ រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យឡើងវិញ ការវិភាគ មុខងារ រចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ ស៊ីវិល ក្រសួង-ស្ថាប័ន ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី ០៥-០៦ ខែមិថុនា ឆ្នាំ ២០២៤ នៅសណ្ឋាគារភ្នំពេញ។

ដោយឡែកមន្ត្រី អ.ប.ព. ចំនួន០៣រូប ផ្សេងទៀត បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញថវិកាសមិទ្ធិកម្ម” កម្រិត១ វគ្គវិក្រឹត្យការ រយៈពេល០៨ថ្ងៃ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២០-២៨ ខែមិថុនា ឆ្នាំ២០២៤។

ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទាន និងការរីកសាយភាយ អាវុធមហាប្រល័យ មន្ត្រី អ.ប.ព. ចំនួន០៣រូប បានចូលរួមវគ្គបណ្តុះបណ្តាលជាស៊េរីលើកទី៣ ស្តីពី ការវាយតម្លៃហានិភ័យថ្នាក់ជាតិ នៃហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គម្រោង EUP2P) តាមរយៈប្រព័ន្ធ Zoom កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

អ.ប.ព. បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូបក្សកុម្មុយនិស្តចិន និងរដ្ឋ ខេត្តយូណាន ដឹកនាំដោយ ឯកឧត្តម Feng Shili សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស កុម្មុយនិស្តចិន ខេត្តយូណាន លេខាគណៈអធិការកិច្ចវិន័យ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្ត និងជាប្រធានគណៈត្រួតពិនិត្យខេត្ត អមដំណើរដោយប្រតិភូ ០៥រូប មកបំពេញទស្សនកិច្ចនៅ អ.ប.ព. ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំង អំពើពុករលួយ និងរឹតចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។

គណៈប្រតិភូ អ.ប.ព. ចំនួន៤រូប ដឹកនាំដោយ ឯកឧត្តម ស៊្រុន សុវណ្ណ អមដោយសាមាជិក ប្រតិភូចំនួន៣រូបរួមមាន៖ (១)- លោក ផន សំអុន (២)- លោក យ៉ា រង្សី (៣)- លោកស្រី អ៊ុំ មល្លិកា បានចូលរួមសន្និសីទ រដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ដែលបាន ប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ដល់១៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវីយ៉េន ប្រទេសអូទ្រីស ដោយមាន កិច្ចប្រជុំកិច្ចប្រជុំ ចំនួន ០៣៖

អំពីករណីសំណុំរឿងមួយចំនួន ដែលបានបញ្ជូនទៅតុលាការហើយ និងកំពុងបន្តស៊ើបអង្កេត។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានពិភាក្សា និងផ្តល់អនុសាសន៍ល្អៗជាច្រើន លើការរាយការណ៍របស់ ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. អំពីការងារ ពាក្យប្ដឹង ការងារប្រកាសទ្រព្យសម្បត្តិនិងបំណុល និងកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់ អារម្មណ៍ និងកំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×