Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ស្ទឹង​មានជ័យ​ទី​១ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីហិង្សា​ដោយចេតនា​ប្រើដៃនិង ខ្សែ​ក្រវ៉ាត់​វាយ​បណ្តាល​ឲ្យ​មាន​របួស​ស្នាម

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ស្ទឹង​មានជ័យ​ទី​១ ឃាត់ខ្លួននៅចំណុច ការ៉ាស់សាំង​ភីធីភី​ ផ្លូវវេងស្រេង ភូមិទ្រា៣​ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង២:១០នាទីយប់​ ឈានចូលថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ២០២៤។

ជនសង្ស័យ :
-ទី១​ ឈ្មោះ ឈិន​ ចំរើន​ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ (ឃាតខ្លួន)គ្មានសារធាតុញៀន។
-ទី២​ ឈ្មោះ​ផាន​ សុណ្ណារ៉ា​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ជនជាតិ​ខ្មែរ​ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​ ភូមិ​ព្រៃ​ទា​ សង្កាត់​ចោមចៅ​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​(ឃាតខ្លួន)គ្មានសារធាតុញៀន ។
-ទី៣​.ឈ្មោះ​ទឹម​ ប្រុស​ម៉ន​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នំា​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបមិនពិតប្រាកដ ស្នាក់នៅ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​(ឃាតខ្លួន)គ្មានសារធាតុញៀន។

ចាប់យកវត្ថុតាងរួមមាន : ខ្សែ​ក្រវ៉ាត់​១ខ្សែ ពណ៌ស, ម៉ូតូ​១គ្រឿង ម៉ាកនិក ពណ៌ស+ក្រហម ឆ្នាំ២០២១ ផ្លាកលេខព្រៃវែង ១W – ២៤៩៨ , ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ ១JG-៨៤១៦ និង ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ាកអាយហ្វូន១១ ពណ៌ស (របសជនសង្ស័យ) ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរបន្តនីតិវិធីនៃច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×