Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុតបំផ្លាញចោលគ្រឿងញៀនជាង ៧០០គីឡូក្រាម នៅខេត្ដស្ទឹងត្រែង ក្រោយតុលាការអនុវត្តច្បាប់ចូលជាស្ថាពរ

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំដុតបំផ្លាញចោលទម្ងន់សរុប ៧០២គីឡូក្រាម និង១៣៦.១៨ក្រាម តាមអំណាចសាលក្រម ក្នុងសំណុំរឿងព្រហ្មទ័ណ្ឌចំនួន៥ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ។

ការដុតបំផ្លាញគ្រឿងញៀនជាសាធារណៈនេះ ធ្វើឡើងនៅបរិវេណក្បែរសាលាខេត្តស្ទឹងត្រែង។

ក្នុងនោះរួមមាន៖ ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធសរុប៦០៣គីឡូក្រាម និង៤៣១.០៣ក្រាម, គ្រឿងញៀនប្រភេទហេរ៉ូអ៊ុនទម្ងន់សុទ្ធសរុប ២០គីឡូក្រាម និង៩៩២.៥៧ក្រាម, គ្រឿងញៀនប្រភេទកេតាមីន ទម្ងន់សុទ្ធសរុប៣១គីឡូក្រាម និង៩២៣.២ក្រាម, គ្រឿងញៀនប្រភេទម៉ិចស្តាស៊ី​(MDMA) ទម្ងន់សុទ្ធសរុប១១គីឡូក្រាម និង៩៩១.៨៦ក្រាម រួមនិងសារធាតុញៀនមិនច្បាស់ទម្ងន់សុទ្ធសរុប ៣៧គីឡូក្រាម និង២១៧.៩២ក្រាម៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×