ភ្នំពេញ ៖ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់ កម្លាំងមានសមត្ថកិច្ច ឱ្យចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនយកឈ្មោះ និងរូបថតរបស់ឯកឧត្តម ដើម្បីក្លែងបន្លំ និងបង្កើតគណនី ក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ផ្ទុយនឹងច្បាប់។
ឯកឧត្ដមសូមបញ្ជាក់ថា គណនីនេះមិនមែនជាគណនីខ្ញុំទេ ជាគណនីក្លែងក្លាយ។ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន។ ជាមួយគ្នានេះ ខ្ញុំសូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះករណីគណនីនេះបង្កបញ្ហាឬផលប៉ះពាល់ណាមួយទេ។
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃពុធនេះ បានថ្លែងយ៉ាងដូច្នេះថា ៖ ខ្ញុំសូមជម្រាបជូនដល់សាធារណជនបានជ្រាបថា មានក្រុមជនខិលខូចមួយចំនួនបានយកឈ្មោះខ្ញុំទៅបង្កើតគណនីតេឡេក្រាម និងពាក់ព័ន្ធនឹងការវិនិយោគនិងធ្វើពាណិជ្ជកម្មផ្សេងៗ និងបានផ្ញើសារទៅកាន់មនុស្សនានា។
ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនក្លែងបន្លំ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




