Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស ជួបពិភាក្សាការងារជាមួយអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក Joseph Scheuer អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅទីស្តីការក្រសួង ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលស្ដីពី អនាគត ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក។

ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ដើម្បីសម្រេចបាននូវគោលបំណងរួមនៃ អនាគតល្អប្រសើរសម្រាប់អ្នកជំនាន់ក្រោយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×