Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជំនាញកសិកម្ម ចុះបាញ់ថ្នាំសម្លាប់ដង្កូវហ្វូង លើផ្ទៃដីជាង៦០០ហិកតា

ខេត្តត្បូងឃ្មុំ: ស្របពេលដែលប្រទេសកម្ពុជាទទួលរងឥទ្ធិពលអាកាសធាតុអែលនីណូ ជាហេតុធ្វើឱ្យកើតមាននៅដង្កូវស៊ីបំផ្លាញដំណាំស្រូវនិងដំឡូង របស់បងប្អូនប្រជាពលរដ្ឋក្នុងនោះមាននៅស្រុកដំបែរ ត្បូងឃ្មុំ ពញាក្រែក។បើគិតទំហំនៃការខូចខាតដំណាំស្រូវចំនួន៥៩០ហិកតា និងដំឡូងមីចំនួន៨៩ ហិកតា តែករណីទាំងនេះត្រូវបានមន្ត្រីជំនាញកសិកម្មខេត្តចុះសហការជាមួយស្រុក បានធ្វើការដោះស្រាយជូនបងប្អូនប្រជាកសិកររួចរាល់ហើយដែរ។

លោកហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤ ថា: ចំពោះដំណាំស្រូវនិងដំឡូងមីដែលទទួលរងផលប៉ះពាល់ពីការរាតត្បាតដង្កូវហ្វូងក្នុងនោះនៅស្រុកដំបែរមានកើតនៅឃុំត្រពាំងព្រីង ឃុំគោកស្រុកនិងឃុំតំបែរ ចំណែកនៅស្រុកត្បូងឃ្មុំទទួលរងផលប៉ះពាល់គឺមានឃុំល្ងៀង
ស្រុកពញាក្រែក មានឃុំកក់ ឃុំកណ្ដាលជ្រុំនិងឃុំពពេល។

ប្រធានមន្ទីរកសិកម្មខេត្តបានបន្តឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានមន្ត្រីកសិកម្មស្រុកទាំងបីនេះរូបលោកបានដឹកនាំជំនាញបច្ចេកទេសចុះទៅពិនិត្យដល់វាលស្រែនិងចម្ការរបស់បងប្អូនប្រជាកសិករតែម្ដង។ សូមបញ្ជាក់ថាក្រោយពីមានហេតុការណ៍ដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវនិងដំណាំដំឡូងមីរបស់ប្រជាកសិករនៅក្នុងភូមិសាស្ត្រឃុំនិងស្រុកមួយចំនួនក្នុងខេត្តត្បូងឃ្មុំហើយក៏បានចាត់មន្ត្រីជំនាញចុះស្រាវជ្រាវពិនិត្យនិងវាយតម្លៃឃើញថាផ្ទៃដីប្រមាណ៦៧៩ហិចតាក្នុងនោះដំណាំស្រូវ៥៩៣ហិកតានិងដំណាំដំឡូងមី៨៩ហិកតា គឺរងការរាតត្បាតបំផ្លាញពីដង្កូវហ្វូងនៅក្នុងស្រុកពញាក្រែកដែលមានចំនួន៤ឃុំ ស្រុកតំបែរមានចំនួន៣ឃុំនិងស្រុកត្បូងឃ្មុំមានមួយឃុំ។ចំពោះករណីនេះមន្ត្រីជំនាញបានចុះពន្យល់ណែនាំពីវិធានការទប់ស្កាត់និងកំចាត់ដង្កូវហ្វូងដែលរាជ្យទៅបានលើដំណាំស្រូវនិងដំណាំដំឡូងមី សម្រេចលទ្ធផលបានដូចខាងក្រោម÷
១.បានណែនាំវិធានការទប់ស្កាត់ចំនួន១១លើក មានអ្នកចូលរួមសរុបចំនួន២៥៥នាក់ ក្នុងនោះស្រីចំនួន៧៦ នាក់។
២.បានណែនាំវិធានការកំចាត់ដោយប្រើពិធីសាស្ត្របង្កើតជម្រកសិប្បនិម្មិតនិងថ្នាំបាញ់សម្លាប់ដង្កូវហ្វូងសម្រេចបានលើកផ្ទៃដី៦៧៩ហិកតា។ក្នុងសកម្មភាពអន្តរាគមន៍បាញ់ថ្នាំសម្លាប់ដង្កូវវង្សនេះមន្ទីរកសិកម្មក៏បានផ្ដល់ថ្នាំកសិកម្ម១៤០ដប។
៣.បានផ្សព្វផ្សាយសេចក្តីណែនាំតាមវិទ្យុ ទូរទស្សន៍(បណ្ដាញសង្គមហ្វេសប៊ុក តេឡេក្រាម….)។
៤.បានណែនាំឱ្យមន្ត្រីកសិកម្មឃុំសហការជាមួយលោកមេឃុំអញ្ជើញលោកមេភូមិមកប្រជុំផ្សព្វផ្សាយអំពីករណីដង្កូវហ្វូងនេះ។

ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានបញ្ជាក់ថា នេះគឺជាហេតុការណ៍ដែលបានកើតឡើងនៅក្នុងខេត្តត្បូងឃ្មុំសឹងតែដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រជាកសិកររាយការណ៍មកកសិកម្មស្រុកមកថ្នាក់ខេត្តក៏បានចាត់ឱ្យក្រុមបច្ចេកទេសចុះសិក្សានិងអន្តរាគមន៍បានទាន់ពេលវេលាធ្វើឲ្យបងប្អូនកសិករសប្បាយចិត្ត។ហើយដង្កូវហ្វូងទាំងនេះគឺកើតមានឡើងរាល់ឆ្នាំដែលពីមុនមានចំនួនតិចតួច តែនៅឆ្នាំ២០២៤នេះកើតមានច្រើនដោយសារតែកត្តាអាកាសធាតុក្តៅហើយហប់៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×