Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីថ្នាក់ក្រោមយកចិត្តទុកដាក់ ជាមួយពលរដ្ឋកុំឲ្យលេចឮ យកលុយយកកាក់បន្តទៀត

ខេត្តកំពង់ចាម: “មានប្រជាពលរដ្ឋរាយការណ៍មកខេត្តថាមន្ត្រីនៅមូលដ្ឋានបានយកលុយពីប្រជាពលរដ្ឋចំនួន១០ ដុល្លារ ក្នុងការចុះអត្រានុកូលដ្ឋានម្ដងដោយសារតែគាត់ប្រញាប់លុះពេលសួរនាំទៅថ្នាក់ក្រោមពិតជាមានហេតុការណ៍បែបនេះមែន”។នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនាព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤ ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីអត្រាអនុកូលដ្ឋានស្ថិតិអត្រាអនុកូលដ្ឋាននិងអត្តសញ្ញាណកម្ម ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត។ជាមួយនោះមានការចូលរួមពីសំណាក់លោកមេឃុំចៅសង្កាត់នាយប៉ុស្តិ៍អធិការស្រុកក្រុងទាំង១០ក្នុងខេត្តកំពង់ចាម។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយគោះបញ្ជាក់ថា:
ក្នុងនាមអាជ្ញាធរខេត្តសូមឱ្យមន្ត្រីថ្នាក់ក្រោមត្រូវតែប្ដូរឥរិយាបថទៅតាមច្បាប់ដែលបានចែងធ្វើយ៉ាងណាដើម្បីជៀសវាងកុំឱ្យមានភាពបញ្ហាស្មុគស្មាញកើតឡើងជាមួយនឹងបងប្អូនប្រជាពលរដ្ឋ។ ចំពោះករណីដែលរាយការណ៍មកខេត្តថាយកលុយចំនួន ១០ដុល្លារក្នុងការចុះអត្រានុកូលដ្ឋានម្ដងគឺមន្ត្រីនោះមិនខុសទេគឺបានទិញក្រដាសមកពីខេត្តផ្សេង ដើម្បីយកមកបំពេញជូនដល់ពលរដ្ឋគឺតម្រូវឲ្យពួកគាត់ចេញសេវ៉ាថ្លៃក្រដាសតែប៉ុណ្ណោះ។ ហើយករណីនេះថ្នាក់ខេត្តនិងយកមកពិភាក្សាដោះស្រាយនិងមិនឱ្យមានកើតឡើងទៀតទេ។ព្រោះថាមានក្រុមប្រឹក្សាស្រុកក្រុងនិងអភិបាលរងស្រុកម្នាក់ជាអ្នកតាមដានលើកិច្ចការទាំងនេះ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ឆ្លៀតក្នុងឱកាសនៃការផ្សព្វផ្សាយច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មសូមបញ្ជាក់ថាការងារអត្តសញ្ញាណកម្មគឺជាការងារដ៏មានសារៈសំខាន់និងកិច្ចការអតិភាពមួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ការរៀបចំបាននៅប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មជាតិដែលមានការឆ្លើយតបនឹងអាចជឿទុកចិត្តបាន។ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់មួយមិនអាចខ្វះបានសម្រាប់ការពារបុគ្គលគ្រប់រូបឲ្យទទួលបាននៅសិទ្ធិពលរដ្ឋសង្គមនិងសិទ្ធិនយោបាយព្រមទាំងសេវាទាំងឡាយដែលបុគ្គលទាំងនោះត្រូវទទួលបាន។ ចំពោះការចុះបញ្ជីអាពាហ៍ពិពាហ៍ក្រៅពីដាក់ពាក្យស្នើសុំរៀបអាពាហ៍ពិពាហ៍បុរសនារីដែលមានបំណងរៀបអាពាហ៍ពិពាហ៍ត្រូវដាក់ពាក្យរៀបអាពាហ៍ពិពាហ៍នៅឃុំសង្កាត់ដែលបុរសឬនារីរស់នៅហើយបុរសនារីត្រូវចុះបញ្ជាអាពាហ៍ពិពាហ៍នៅឃុំសង្កាត់ដែលបានទទួលពាក្យសុំរៀបអាពាហ៍ពិពាហ៍នោះ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×