Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CEO MASTER CLUB នឹងបើកវគ្គបណ្តុះបណ្តាលភាពជាមេដឹកនាំគំរូ សមត្ថភាពត្រូវតែធំជាងគោលដៅ សមត្ថភាពត្រូវតែធំជាងបញ្ហា ទើបសេចក្តីប្រាថ្នាក្លាយជាការពិត

ភ្នំពេញ ៖ CEO MASTER CLUB នឹងបើកវគ្គបណ្តុះបណ្តាលភាពជាមេដឹកនាំគំរូ សមត្ថភាពត្រូវតែធំជាងគោលដៅ សមត្ថភាពត្រូវតែធំជាងបញ្ហា ទើបសេចក្តីប្រាថ្នាក្លាយជាការពិត។ ការក្លាយជាមេដឹកនាំគំរូមិនមែនជារឿងងាយស្រួលនោះទេ តែវាជាគន្លឹះដែលនាំទៅរកភាពជោគជ័យយូរអង្វែង។

1 ប្រៀបធៀបរវាងមេដឹកនាំចៀម និងមេដឹកនាំតោ

2 លក្ខណៈពិសេសរបស់មេដឹកនាំគំរូ

3 គោលការណ៍ដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧

4 លក្ខណៈពិសេសក្នុងភាពជាមេដឹកនាំ ព្រះបាទជ័យវរ្ម័នទី៧

5 ភាពជាមេដឹកនាំ៥កម្រិត

6 លទ្ធផលទាំង១២របស់មេដឹកនាំគំរូ

7 ការរៀបចំខ្លួនរបស់មេដឹកនាំគំរូ

8 របៀបនិយាយរបស់មេដឹកនាំគំរូ

9 ការចរចា និងដោះស្រាយបញ្ហារបស់មេដឹកនាំគំរូ

10 របៀបលើកទឹកចិត្ត និងកសាងថាមពលដល់ក្រុមការងារ

11 របៀបជាមេដឹកនាំ គម្រូសំខាន់ៗ

12 ការបែងចែកការងារ ឬប្រតិភូកម្មការងាររបស់មេដឹកនាំគំរូ

13 ៧ចំណុចសំខាន់របស់មេដឹកនាំ

តើអ្វីទៅជាមេដឹកនាំគំរូ? តើមេដឹកនាំគំរូមានទំនូលខុសត្រូវអ្វីខ្លះ? តើត្រូវរៀបចំលក្ខណៈបែបណាទើបក្លាយជាមេដឹកនាំគំរូ?

ក្នុងឆ្នាំ២០២៤នេះចាប់ផ្តើមជាមួយកម្មវិធីបង្វឹកជាមេដឹកនាំគំរូ ដើម្បីដឹកនាំគ្រប់គ្រងចាត់ចែងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅតាមស្តង់ដារតាមយុគសម័យថ្មីដែលជាត្រីវិស័យខ្លួនឯង គ្រួសារ ស្ថាប័ន និងសង្គមជាតិ។

ការចូលរួមកម្មវិធីបង្វឹក ​លោកអ្នកនឹងទទួលបាននូវការរៀបចំខ្លួនជាមេដឹកនាំគំរូ ការរៀបចំពិធីការផ្ទាល់ខ្លួននៃមេដឹងនាំគំរូក ភាសាលើកទឹកចិត្តនិងការកែតម្រូវរបស់មេដឹកនាំគំរូ ការចរចា ការដោះស្រាយបញ្ហារបស់មេដឹកនាំគំរូ ភាពជាមេដឹកនាំទាំង៥កម្រិត ការរៀបចំផែនការរបស់មេដឹកនាំគំរូ ការបែងចែក ឬប្រតិភូកម្មការងារ ការដឹកនាំអនុវត្ត ការត្រួតពិនិត្យតាមដានការងារ ការវាយតម្លៃការងារ ការកែតម្រូវការងារ ការកំណែទម្រង់ការងារ ការលើកទឹកចិត្ត សមត្ថកិច្ចភាពត្រូវតែធំជាងគោលដៅ សមត្ថភាពត្រូវតែធំជាងបញ្ហា ក្តីប្រាថ្នាក្លាយជាការពិតបាន។

កម្មវិធីនេះនឹងធ្វើនៅថ្ងៃទី6 ខែកក្កដា ឆ្នាំ2024 ស្ថិតនៅទីតាំង អគារស៊ីអុីអូ ចាប់ផ្ដើមពីម៉ោង 8:30 ព្រឹក រហូតដល់ម៉ោង9:00យប់ ដែលចុះឈ្មោះឥឡូវនេះតាមរយៈ 066587887 @sensinaceo៕

×