ខេត្តព្រះវិហារ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការឯកភាពជាគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត ក្រុមការងារមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ បានសហការជាមួយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រដ្ឋបាលស្រុករវៀង និងកងរាជអាវុធហត្ថស្រុករវៀង បានចុះបង្ក្រាប និងកាយលុបរណ្ដៅរ៉ែមាសអណាធិបតេយ្យនៅតំបន់ឈើភ្លើង ស្ថិតក្នុងភូមិភ្នំដែក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដូចខាងក្រោម៖
⁃ អណ្តូងរ៉ែបញ្ឈរចំនួន ០៣រណ្តៅ:
១.រណ្ដៅទី១ ទំហំ ១ម៉ែត្រ x ៣ម៉ែត្រ ជម្រៅ ៣ម៉ែត្រ
២.រណ្ដៅទី២ ទំហំ ២ម៉ែត្រ x ៥ម៉ែត្រ ជម្រៅ ៥ម៉ែត្រ
៣.រណ្ដៅទី៣ ទំហំ ១ម៉ែត្រx ១.៥ម៉ែត្រ ជម្រៅ ៣ម៉ែត្រ
- រោងស្នាក់នៅទំហំ ៣ម៉ែត្រ x ៨ម៉ែត្រ
ក្រុមការងារបានកាយបំផ្លាញរណ្ដៅទាំង០៣ និងរោងស្នាក់នៅចោល។
ក្រសួងរ៉ែ និងថាមពល នឹងបន្តសកម្មភាពទប់ស្កាត់ និងលុបបំបាត់សកម្មភាពរ៉ែអនាធិបតេយ្យជាបន្តទៀត។ ជាថ្មីម្តងទៀត ក្រសួងរ៉ែ និងថាមពល សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយយើងខ្ញុំតាមរយៈការរាយការណ៍ពីរាល់សកម្មភាពសង្ស័យនៃការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យនានា ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី








