Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើង Kiha-183 ចំនួន៥គ្រឿងទៀត បានធ្វើតេស្ត បើកបរសាកល្បងពីភ្នំពេញ-ព្រះសីហនុ ដោយជោគជ័យ

ភ្នំពេញ ៖ ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ធ្វើតេស្តបើកបរ រថភ្លើង Kiha 182 និង 183 ចំនួន៥ទូទៀត លើផ្លូវដែកភាគខាងត្បូង ពីក្រុងព្រះសីហនុ ទៅរាជធានីភ្នំពេញ បានមកដល់ស្ថានីយភ្នំពេញដោយជោគជ័យនាល្ងាចថ្ងៃទី20 ខែមិថុនា ឆ្នាំ2024នេះ។

ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការធ្វើតេស្តបើកបរសាកល្បងនេះ ដោយផ្តោតជាសំខាន់ទៅលើ​ ប្រព័ន្ធសុវត្ថិភាព ដំណើរការកង់ ប្រព័ន្ធហ្វ្រាំង ម៉ាស៊ីនត្រជាក់ ច្រកទ្វារសម្រាប់អ្នកដំណើរ ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខាផ្សេងៗទៀត ដើម្បីធានាជូនបានថាមានសុវត្ថិភាពខ្ពស់ ព្រមទាំងផាសុកភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗនេះ។រក្សាសិទ្ធដោយ ៖ សុទ្ធលី

×