Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ចូលរួមគាំទ្រក្នុងសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ដាក់ទោស ទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា

រាជធានីភ្នំពេញ ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការចូលរួមគាំទ្ររបស់កម្ពុជាក្នុងសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ដាក់ទោស ទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចូលរួមគាំទ្រសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ដាក់ទោសទណ្ឌ ជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា ដែលថ្លែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម័យ ប្រជុំលើទី៥៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ការចូលរួមគាំទ្ររបស់ប្រទេសកម្ពុជាជាមួយនឹងបណ្តាប្រទេសជាច្រើនទៀត លើសេចក្តីថ្លែងការណ៍រួមនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈ ការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ទាំងក្នុងប្រទេស ក៏ដូចជានៅលើសកលលោក។ ទន្ទឹមនេះ ការចូលរួមគាំទ្រសេចក្តីថ្លែងការណ៍រួមនេះ បានបង្ហាញថាប្រទេស កម្ពុជាគឺជាសង្គមមួយ ដែលមនុស្សគ្រប់រូបអាចរស់នៅជាមួយគ្នាដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព និង ការអភិវឌ្ឍ ដោយគ្មានការរើសអើង។

សូមបញ្ជាក់ជូនថា នៅប្រទេសកម្ពុជាពុំមានការដាក់ទោសទណ្ឌចំពោះការស្រឡាញ់ភេទដូចគ្នានោះទេ។ លើសពីនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែរម្លឹកដាស់តឿនកុំឱ្យមានការរើសអើង ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×