Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាលបង្រ្កាបឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់ រឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន យ៉ាម៉ា WYចំនួន១​.២៧៦គ្រាប់

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៩ខែ មិថុនាឆ្នាំ២០២៤ វេ លាម៉ោង១៨​និង២០ នាទីស្ថិតចំណុចភូមិស្វាយឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ស្រប តាម យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​និងលោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការ ងារប្រឆាំងគ្រឿង​ញៀន​ លោកវរ សេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បាន​ដឹកនាំកម្លាំងក្នុងការិយាល័យបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មេីសជាក់ស្តែងនិងឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះជុំ​ សុខ​នីហៅយាយ៥១​ភេទស្រីអាយុ​៥៧​ឆ្នាំរ់នៅភូមិដូងឃុំបឹងរាំង​ ស្រុកកំ​រៀង​ ខេត្តបាត់ដំបងដកហូតបាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន យ៉ាម៉ា WYចំនួន១​.២៧៦គ្រាប់ ទម្ងន់ ១២៥.២៥ក្រាម។ ទូរស័ព្ទដៃចាស់ចំនួន០១គ្រឿងនិង​ ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន​ ។

ឆ្លងតាមរយៈចម្លេីយរបស់ជនសង័្សយខាងលេីនិងដោយបានការអនុញ្ញាតពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះ​រាជអាជ្ញានៃអ​យ្យការអមសា​លាដំបូងខេត្តបា​ត់​ដំ​បង​ សមត្ថកិច្ចបន្តធ្វេីការឃាត់ខ្លួនជនសង័្សយម្នាក់ទៀតឈ្មោះ​ ហ៊ន​ លីឌឿន​ ភេទស្រី​ អាយុ២៧ឆ្នាំរស់នៅភូមិដូងឃុំបឹងរាំង​ស្រុកកំរៀង​ខេត្តបាត់​ដំបង។
ដកហូតបានទូរស័ព្ទដៃចំនួន០១គ្រឿង។
ពេលនេះសមត្ថកិច្ចបាននិងកំពុងរៀបចំឯកសារ​បញ្ជូនទៅអនុវត្តតាមនីតិវិធី​ច្បាប់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×