Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថ បញ្ជូនជនសង្ស័យជនជាតិថៃ២នាក់ ទៅសាលាដំបូង ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យ ÷ នៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឃាត់ខ្លួនបានចំនួន២នាក់ ៖១-ឈ្មោះ គៀតទីផុន ប៉ាក់ប៉ា ហៅ គៀម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូបច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់), ។ ២-ឈ្មោះ វ៉ាយូ ចាលើនសាយ ហៅ បុត ភេទប្រុស អាយុ២៣ឆ្នាំជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូបច្ចុប្បន្នស្នាក់នៅ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(រក្សាទុក និងប្រើប្រាស់)។

ក្នុងប្រតិបត្តិការនោះកម្លាំង បានចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់និងក្រាមសថ្លា (កេតាមីន) ចំនួន១០កូនថង់កិប ទម្ងន់ ២៧,៣៧ក្រាម, ទូរស័ព្ទចំនួន ០២គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន០១សន្លឹក (Kaidtiphong Phakpha), កាតការងារចំនួន ០១សន្លឹក, នាឡិកាដៃលោហធាតុពណ៌ស ខ្សែពណ៌ខ្មៅ ចំនួន០១គ្រឿង, ខ្សែកអង្គាំបណ្តោងរូបព្រះ ចំនួន ០១ខ្សែ និងកាបូបស្ពាយពណ៌ខ្មៅចំនួន០១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា មុនឈានដល់ការបង្រា្កបករណីនេះ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលពត៌មានពីសន្តិសុខរាយការណ៍មកថាមានករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សាររាត្រីទឹកពុះ។ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួននិងសួរចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនយកមកជួញដូរ រក្សាទុក និងប្រើប្រាស់ពិតប្រាកដមែន។ 

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
 

×