ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤និង០៥នាទី កម្លាំងអធិការថ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធនឹងករណីលួច កាច់កម៉ូតូ និងរក្សាទុកដោយខុសច្បាប់នូវសាធារតុញៀនរួមមាន:ជនង្ស័យទី១ ឈ្មោះ រ៉ា វណ្ណរិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ថ្ងៃខែឆ្នាំកំណើតៈ០៤-០៧-១៩៨៩ជនជាតិខ្មែរ មុខរបរមកនពិតប្រាកដ ស្នាក់នៅផ្ទះ២០៩CE០ ផ្លូវ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឃាត់ខ្លួននៅត្រង់ចំណុចក្នុងផ្ទះសំណាក់រាត្រីសំបូរ ភូមិ៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យទី២ ឈ្មោះ ថៃ ស៊ីធៀន ហៅអាង៉ោល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួននៅត្រង់ចំនុចក្បែរហាងគោដុត រិទ្ធវិទូ ផ្លូវលេខ៩MC សង្កាត់ស្តទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន យើងបានធ្វើតេស្តស្វែងរកសារធាតុញៀនបញ្ជាក់ជាលទ្ធផលឃើញ ថា មានសារធាតុញៀន។
សម្ភារៈនិងវត្ថុតាងដកហូតពីជនសង្ស័យរួមមានៈ ១/ម៉ូតូ១គ្រឿង ម៉ាកអ៊ែប្លេក ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1GT-0221។ ២/ផ្លាកលេខម៉ូតូ កំពង់ស្ពឺ 1I-6628 ចំនួន១។ ៣/ដែកសំប៉ែតសម្រាប់កសច់កម៉ូតូចំនួន១។ ៤/កូនសោរលេខ១០ + លេខ៨ ATC ចំនួន១។ ៥/កូនសោរតូចចំនួន២។ ៦/កូនសោរដង្គមម៉ាកHEAVY DUTY ចំនួន១។ ៧/កូនសោរម៉ូតូចំនួន២។ ៨/កូនសោរមានបណ្តោងអក្សរA-B ចំនួន១
៩/ទូរស័ព្ទដៃ១គ្រឿង ម៉ាក Infinix ពណ៌ទឹកមាស កាន់លេខ ០៩៦ ៤៧៩៩០៩៧។ ១០/ទូរស័ព្ទដៃ១គ្រឿង ម៉ាកOPPO ពណ៌ខៀវ (ខូច)។ ១១/កាបូបដៃ ពណ៌ខ្មៅ ចំនួន១។ ១២/កាបូបស្ពាយពណ៌ខ្មៅចំនួន១។ ១៣/ក្រាមពណ៌សថ្លាចំនួន១កញ្វប់តូច។ ១៤/ឧបករណ៍ប្រើប្រាស់គ្រឿងញៀន(កែវសម្រាប់ជក់ចំនួន១ ដបសម្រាប់ជក់ចំនួន១)។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌ៧ មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី



