ភ្នំពេញ ៖ សម្ដេចធិបតី បានថ្លែងថា ៖ មិនទាន់មានការចាំបាច់ក្នុងការហាមការនាំចូលរថយន្តប្រើប្រាស់រួចនោះទេ ប៉ុន្តែយើងត្រូវពង្រឹងប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ឱ្យបានរឹងមាំ និងជាប់ជាប្រចាំ។ ប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបើកការដ្ឋានស្ពានអាកាសភ្លោះចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្ដេចមិនទទួលយកយោបល់លើការស្នើសុំ ការកំណត់ឆ្នាំចំពោះការនាំចូលរថយន្តមកកម្ពុជានោះទេ។ សម្ដេច ថ្លែងថា មកដល់ម៉ោងនេះ នៅកម្ពុជាមិនទាន់មានការចាំបាច់ ក្នុងការកំណត់ឆ្នាំរថយន្តចំពោះការនាំចូលនោះទេ ប៉ុន្ដែត្រូវពង្រឹងប្រព័ន្ធពិនិត្យបច្ចេកទេសរថយន្តឱ្យបានល្អវិញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




















