ត្បូងឃ្មុំ៖ ដោយមើលឃើញប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ត្រូវបានកាប់សម្លាប់ដោយអយុត្តិធម៌ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយត្រូវបានសម្ដេចតេជោសែន រួមនឹងវីរៈយុទ្ធជននិងយុទ្ធនារីបានពលិកម្មចេញតស៊ូរំដោះប្រទេសជាតិ។ជាក់ស្ដែងនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមជាមួយប្រតិភូគណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X ១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ជាមួយនោះគេសង្កេតឃើញថ្នាក់ដឹកនាំខេត្តផ្សេងទៀតបានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។
ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណង ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ បានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិនិងមាតុភូមិនៃយើង។ សូមបញ្ជាក់ថាវីរៈយុទ្ធជននិងយុទ្ធនារីចំនួន៤៩នាក់ ដែលបានស្លាប់ដោយការតស៊ូ ពីមុនបញ្ចុះសពនៅក្នុងទឹកដីវៀតណាម ហើយមកដល់បច្ចុប្បន្នត្រូវដង្ហែយកមកដាក់នៅតំបន់X16ក្នុងចេតិយធំមួយរួមគ្នា រោងការរៀបចំយ៉ាងយកចិត្តទុកដាក់ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា: តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម បានបង្ហាញឲ្យកូនខ្មែរគ្រប់ៗរូប ជ្រួតជ្រាបយល់ដឹងពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន បានយកជីវិតធ្វើដើមទុន និងដកខ្លួនចេញទៅរៀបចំកម្លាំងសាជាថ្មី ដោយសុំការគាំទ្រពីប្រទេសវៀតណាម រំដោះប្រទេសជាតិ សង្គ្រោះប្រជាជន ឱ្យរស់រានមានជីវិតដល់បច្ចុប្បន្ន ស្ថិតនៅទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ តំបន់នេះហើយជាផ្លូវត្រួសត្រាយដើម្បពឹងកងទ័ពស្ម័គ្រចិត្តវៀតណាមជាមិត្តដើម្បីរំដោះជាតិមាតុភូមិដល់កំសត់ចេញពីរបបសាហាវយង់ឃ្នង៣ឆ្នាំ៨ខែនិង២០ថ្ងៃ រហូតទទួលបានជ័យជំនះថ្ងៃ៧មករា១៩៧៩ដើម្បីអ្វីត្រូវបានកសាងពីបាតដៃទទេ។
ហើយរហូតមកដល់ពេលនេះប្រទេសជាតិមានសុខសាន្តត្រានប្រជាពលរដ្ឋអាចធ្វើដំណើរបានគ្រប់ទិសទីទាំងយប់ទាំងថ្ងៃ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី















