Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខណ្ឌទួលគោក បានប្រមូលសិស្សរៀនក្នុងសាលាអនុវត្ត ជាង៥០នាក់ ដែលផ្តុំគ្នាជក់បារីអេឡិចត្រូនិច

ភ្នំពេញ ៖ ដោយអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០:២០នាទី កម្លាំងអធិការដ្ឋាន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការណ៏ជាមួយលោកនាយកបឋមសិក្សា អនុវត្ត និងលោកចៅសង្កាតទឹកល្អក់៣ បានប្រមូលសិស្សរៀនក្នុងសាលាសរុប ៥១នាក់(ស្រី០៧នាក់) ដែលសង្ស័យប្រើប្រាស(ជក់បារីអេឡិចត្រូនិច yooz) ។

បន្ទាប់ពីការសាកសួរ រកឃើញសិស្សចំនួន០៨នាក់ស្រី០១នាក់(អាយុក្រោម ១៤ឆ្នាំ) ដែលមានឧបករណ៏ជក់បារីអេឡិចត្រូនិច ។

កម្លាំសមត្ថកិច្ចយើងក៏បានធ្វើការដកហូតឧបករណ៏បារីអេឡិចត្រូនិច ចំនួន០៩ដើម និងបានធ្វើកាអប់រំ ពីផលប៉ះពាល់ចំពោះការប្រើប្រាស់គ្រឿងញៀន​ក៏ដូចជាការជក់បារីអេឡិចត្រូនិច​ ដោយបានឱ្យ អាណាព្យាបាលសិស្សទាំងនោះចូលរួមស្តាប់ផងដែរ។

ក្រោយពីកំលាំងសមត្ថកិច្ចយើងធ្វើការអប់រំរួចមក​អាណាព្យាបាលសិស្សទាំង៥១នាក់បានធ្វើការថ្លែងអំណរអរគុណដល់សមត្ថកិច្ចនឹងអាជ្ញាធរ​ព្រមទាំងលោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់ដក់កូនៗ​ពួកគាត់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×