ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបជាមួយលោក ម៉ាសាស៊ូហ្គូ អាតាកាវ៉ា (MASATSUGU ASAKAWA) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព រសៀលថ្ងៃពុធ ទី១២ មិថុនា ២០២៤។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាប្រភពជំនួយអភិវឌ្ឍន៍ ហើយក៏ជាដៃគូរអភិវឌ្ឍន៍ ផ្លូវការដ៏ធំបំផុតមួយរបស់កម្ពុជាផងដែរ ។ (ADB) បានធ្វើការជាមួយកម្ពុជាតាំងពីឆ្នាំ១៩៦៦ និងបានក្លាយជាដៃគូអភិវឌ្ឍន៍ប្រកបដោយទំនុកចិត្ត ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី








