កំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៤ ដោយទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថា បានឃើញក្រុមក្មេងសិស្សសាលាមួយក្រុមបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់តាមដងផ្លូវ ក្រោយពីទទួលដំណឹងភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ដស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រតិបត្តិការដេញតាមឃាត់ខ្លួនបានភ្លាមៗ និង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្ត ។
ដោយមានការសណ្តោសប្រណីអាណិតអាសូរក្មួយជាសិស្សសាលា លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យជំនាញធ្វើការអប់រំ និងឱ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានានិង ទទួលកំហុស ព្រមទាំងអនុញ្ញាតឱ្យទៅលំនៅឋានវិញក្នុងថ្ងៃដដែល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





