Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន នៅក្រុងបាវិត សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម២នាក់

ខេត្តស្វាយរៀង៖ អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំការសម្របសម្រួលផ្ទាល់ពីឯកឧត្ត្តម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលលេខ៣៣B ផ្លូវបេតុងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ (ជនជាតិវៀតណាម) ១.ឈ្មោះ ង្វៀង មិនហា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ២.ឈ្មោះ ង្វៀង ធីធីម ភេទស្រី អាយុ៣២ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ចាប់យកវត្ថុតាងនិងសម្ភារៈរួមមាន: – ក្រាមសថ្លាជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់៦០.០០ក្រាម -ថ្នាំញៀនប្រភេទកេតាមីនទម្ងន់១.៣៨ក្រាម -ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ៣៣៣.៣៤ ក្រាម – ថ្នាំញៀនគ្រាប់ចំនួន៥៣៧ គ្រាប់ – ជញ្ជីងថ្លឺងថ្នាំញៀន ១ គ្រឿង – ទូរសព្ទ័ដៃ៣ គ្រឿង – ម៉ូតូ១ គ្រឿង – អត្តសញ្ញាណប័ណ្ណ វៀតណាម ១ សន្លឹក ព្រមទាំង ឧបករណ៍ សម្ភារវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×