ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “ យើងបានធ្វើទំនើបកម្មការងាររបស់យើង តាមរយៈការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបង្កើនប្រព័ន្ធសេវាបម្រើប្រជាពលរដ្ឋកាន់តែល្អប្រសើរ ”។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីឱ្យការងារក្នុងស្ថាប័នមួយរីកមច្រើន និងដំណើរការទៅដោយរលូន គឺត្រូវមានយន្តការល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធាន មនុស្សគឺជាកត្តាធំបំផុតសម្រាប់កសាងជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ ហើយប្រសិនបើគ្មានធនធានមនុស្សទេកិច្ចការងារអ្វីក៏មិនអាចសម្រេចបាននោះឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




















