Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករម្នាក់ បានចូលទៅបាញ់ថ្នាំស្មៅ ជាន់មីនបណ្តាលឱ្យផ្ទុះរងបួសដាច់ជើងស្តាំ និងរបួសផ្ទៃមុខ

ខេត្តពោធិ៍សាត់ : នៅថ្ងៃទី០៩ ខែមិថុនា ២០២៤ វេលាម៉ោង ០៩:០៧នាទីព្រឹក ឈ្មោះ ស៊ុ សុខ ប៊ន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកសិករ បានចូលទៅបាញ់ថ្នាំស្មៅនៅចំណុចអូរកងឈ្លប ភូមិសង្គមថ្មី ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាន់មីនបណ្តាលឱ្យផ្ទុះរងបួសដាច់ជើងស្តាំ និងរបួសផ្ទៃមុខ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ចូនមកសង្រ្គោះនៅមណ្ឌលសុខភាពថ្មដា និង ត្រៀមបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ចនិងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×