Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិចិន​ម្នាក់ ​ឡើង​លើ​បង្គោល​ស្លាក​ប៉ាណូ លោតស​ម្លា​​ប់​ខ្លួន

​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ដើរ​ស្រែក​ឡូឡា​ពេញ​ផ្លូវ និង​សុំ​លុយ​បុគ្គលិក​ចាក់​សាំង ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​ឡើង​លើ​បង្គោល​ស្លាក​ប៉ាណូ លោតចុះ​មក​ក្រោម​ស​ម្លា​ប់​ខ្លួន​បាត់បង់​ជីវិត​ភ្លាម​ៗ នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ តេ​លា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

សាកស​ព​ជា​ជនជាតិ​ចិន​នោះ មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ អាយុ​ប្រហែល​៣០​ឆ្នាំ ស្លៀកខោ​កីឡា ឆ្នូត​ស លាយ​ខ្មៅ ពាក់​អាវយឺត​ដៃខ្លី ព​ណ៌​ប្រផេះ មិន​ពាក់​ស្បែកជើង មាន​កម្ពស់​ប្រហែលជា ១,៦៧​ម៉ែត្រ មិន​មាន​អ្វី​បញ្ជាក់​ពី​អត្តសញ្ញាណ​ជាប់​ខ្លួន​នោះ​ឡើយ ។
មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ជនជាតិ​ខាងលើ ដើរ​ថ្មើរជើង ស្រែក​ឡូឡា​ពេញ​ផ្លូវ ខណៈនោះក៏​បាន​ដើរ​ចូល​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តេ​លា ដោយ​មិន​និយាយ​អ្វី​នោះ​ឡើយ គ្រាន់តែ​ធ្វើ​កាយវិការ​សុំ​លុយ​។ លុះ​បាន​បន្តិច​ក្រោយមក ក៏​ស្រាប់តែ​បុរស​ខាងលើ​បាន​ឡើង​ទៅ​លើ​បង្គោល​ស្លាក​ប៉ាណូ រួច​ហក់​ចុះ​មក​ក្រោម​បែកក្បាល​ស្លា​.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មក​ដល់ រួច​បន្ត​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ បាន​យក​សាកស​.ព​ខាងលើ ទៅ​ត្រួតពិនិត្យ នឹង​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×