Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកយាយ អាយុ៧២ឆ្នាំ មានជីវភាពក្រីក្រ បានទទួលផ្ទះមនុស្សធម៌១ខ្នងជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ខេត្តកំពង់ចាម ÷ លោកយាយ អាយុ៧២ឆ្នាំ មានជីវភាពក្រីក្រ រស់នៅជាមួយចៅប្រុស អាយុ៧ឆ្នាំ ហើយគាត់មានជំងឺប្រចាំកាយទៀតផង ស្ថិតក្នុងភូមិអង្គរបានទី៧ ឃុំអង្គរបាន ស្រុកកងមាស ត្រូវបាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ផ្ទះឈើថ្មីសន្លាង១ខ្នង ដោយចំណាយថវិកាអស់ ១០លានរៀល ហើយត្រូវបានធ្វើពិធីប្រគល់ នាព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការប្រគល់ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងសមាជិក សមាជិកាគណៈកម្មាធិការសាខា រួមជាមួយព្រះវត្តមាន ព្រះបាឡាត់គណ ព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត អនុសាខាស្រុក បាននិមន្ត និងអញ្ជើញចូលរួម។ 

នេះជាផ្ទះទី១៩ ជាអំណោយកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាខេត្ត សាលាគណ និងការផ្តល់ថវិកាបដិភាគពីក្រុមការងារចុះជួយឃុំអង្គរបាន, ជាមួយនេះមានសាក្សីចូលរួមដឹងឮពីសំណាក់ប្រជាពលរដ្ឋចំនួន១៥ គ្រួសារផងដែរ។

លោក សេង ឃុយ មេឃុំអង្គរបាន ថ្លែងឱ្យដឹងថា លោកយាយ ប៊ន់ សេងងួន ជាចាស់ជរាទុរគត ហើយស្នាក់នៅសព្វថ្ងៃពឹងអាស្រ័យតែលើការជួយរបស់រាជរដ្ឋាភិបាល តាមរយៈប័ណ្ណសមធម៌ ក្រ២ និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាងរួមទាំងព្រះសង្ឃគង់នៅវត្តសុវណ្ណរង្សី , ហើយអាជ្ញាធរមូលដ្ឋានមិនដែលមើលរំលងម្ដងណាទេ គឺតែងតែផ្ដល់ជាអង្ករ និងថវិកាដល់លោកយាយជាញឹកញាប់ទៀតផង៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×