Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងបេឡារុស ឯកភាពរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Uladzimir Baravikou ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា នៅទីស្តីការក្រសួង។

ក្នុងកិច្ចជំនួប ឯកឧត្តម ឃួន ផុនរតនៈ និង ឯកឧត្តម Uladzimir Baravikou បានពិភាក្សាប្រកបដោយផ្លែផ្កាអំពីទំនាក់ទំនងការទូតដ៏មានសក្តានុពលរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរ នៅក្នុងត្រីមាសទីបី ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ កិច្ចពិគ្រោះយោបល់នេះ ជាវេទិកាដ៏មានសារៈសំខាន់មួយសម្រាប់ពិភាក្សារកដំណោះស្រាយបញ្ហាទ្វេភាគីសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធលើបញ្ហាតំបន់ និងពិភពលោកដែលជាផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×