ភ្នំពេញ ៖ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដែលកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារម៤ ពោធិ៍សាត់ បានធ្វើលិខិតសុំទោសលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ករណីដែលលោកបាននិយាយនៅប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ។
បើតាមលិខិតរបស់លោកស៊ុន ចន្ទី ប្រធានគណបក្ស កម្លាំងជាតិ មានខ្លឹមសារដូចតទៅ ៖ “សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចមហាបវរធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់,
ខ្ញុំបាទ ស៊ុន ចន្ទី ពិតជាមានការសោកស្តាយ នូវមតិលើកឡើងក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជា ពលរដ្ឋខ្មែរប្រមាណ ២០នាក់ នៅខេត្តអ៊ីបារ៉ាគិ ប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិ របស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំបាទពិតជាមានការសោកស្តាយ និងសូមទោសដោយសុចរិតចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងមូល នូវមតិលើកឡើង ខុសឆ្គងដោយអចេតនា មកលើរាជរដ្ឋាភិបាលកម្ពុជា។
ខ្ញុំបាទសូមគោរពជូនពរ សម្តេចមហាបថរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យបន្ថែមទៀតលើគ្រប់វិស័យ ពិសេស ជោគជ័យក្នុងការអនុវត្តគម្រោង ព្រែកជីកហ្វូណន-តេជោ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងឥតឈប់ឈរ។
សូម សម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួល នូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំបាទ”៕រក្សាសិទ្ធដោយ ៖ សុទ្ធលី



