Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបង្ហាញមុខសញ្ញាជនសង្ស័យ ២៤នាក់ ប្រព្រឹត្តបទល្មើស ជួញដូរនិងប្រើប្រាស់គ្រឿងញៀនជិត៣គីឡូក្រាម

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខសញ្ញាជនសង្ស័យសរុប២៤នាក់ ដែលបានប្រព្រឹត្តបទល្មើស រួមមាន:១.ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឃាត់ជនសង្ស័យ១០នាក់ បង្រ្កាបដោយនគរបាលខណ្ឌសែនសុខ ដកហូតវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួនជិត៣គីឡូក្រាម និងគ្រឿងញៀនមេតំហ្វេតាមីនWY១៧៤គ្រាប់ ២.ករណីបង្រ្កាបក្មេងទំនើង១០នាក់ ក្រុមមាន់ទឹកMT និងក្រុមកាកាប BBK ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេង និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បង្រ្កាបដោយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនគរបាលខណ្ឌបឹងកេងកង ៣.ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (កាំបិតកែច្នៃ )ឃាត់ខ្លួនក្មេងទំនើង៣នាក់ បង្រ្កាបដោយកម្លាំងនគរបាលខណ្ឌមានជ័យ ៤.ករណីជួញដូរគ្រឿងញៀនខុសច្បាប់និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសឃាត់ខ្លួនជនសង្ស័យ១នាក់ និងវត្ថុតាងគ្រឿងញៀន៦កញ្ចប់តូច បង្រ្កាបដោយកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ។ បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×