Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្ក្រាបទីតាំងវេចខ្ចប់ ចែកចាយកែច្នៃ ប្រេងម៉ាស៊ីនក្លែងក្លាយជាង ៥តោន និងនាំខ្លួនម្ចាស់ទីតាំងទៅសាកសួរ

ខេត្តកណ្តាល ៖ សមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រួមជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក លី ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាបទីតាំងវេចខ្ចប់ កែច្នៃ ចែកចាយ ប្រេងម៉ាស៊ីនក្លែងក្លាយ នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញប្រេងម៉ាស៊ីន និងសម្ភារសម្រាប់វេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយ សរុបប្រមាណជាង ៥តោន។

ក្រោយពីការឆែកឆេរសមត្ថកិច្ច បានដកហូតសម្ភារទាំងអស់យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាំខ្លួនម្ចាស់ទីតាំងយកទៅសាកសួរដើម្បីបន្តនីតិវិធី ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×